រុស្ស៊ី​បាន​ប្រកាសត្រៀម​ខ្លួនជា​ស្រេច​​សម្រាប់​កិច្ច​សន្ទនា​​ជាមួយ​អាមេរិក

(VOVWORLD) - ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Interfax នាថ្ងៃទី ៨ ខែមីនា លោក Alexander Darchiyev ប្រធាននាយកដ្ឋានអាមេរិកខាងជើង នៃក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនាដ៏ស្មោះស្ម័គ្រ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោននឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។
រុស្ស៊ី​បាន​ប្រកាសត្រៀម​ខ្លួនជា​ស្រេច​​សម្រាប់​កិច្ច​សន្ទនា​​ជាមួយ​អាមេរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ AFP/TTXVN)

បើតាមលោក ភាគីទាំងពីរត្រូវចងចាំនូវ “គោលការណ៍ដែលបំភ្លេចចោល” ក្នុងអំឡុងពេលមានសង្គ្រាមត្រជាក់ថា ការរួមរស់ដោយសន្តិភាព មិនត្រូវបង្ខិតបង្ខំគ្នាទៅវិញទៅមកទេ ទោះបីជាតម្លៃនិងឧត្តមគតិខុសន្លែកគ្នាក៏ដោយ។ សេចក្តីប្រកាសរបស់លោក Darchiyev ក៏បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន នឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ហើយនេះនឹងទាមទារឱ្យមានប្រតិបត្តិការ ដែលមានទៅមានមក រវាងភាគីទាំងពីរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ