រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកជាច្រើនរបស់ក្រុមឧទ្ទាមនៅ ប្រទេសស៊ីរី

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែសីហា ទូរទស្សន៍ជាតិស៊ីរីបានចេញផ្សាយថាប្រព័ន្ធការពារដែនអាកាសនៅមូលដ្ឋានកងទ័ពជើងអាកាស Hmeimim របស់រុស្ស៊ីនៅ ប្រទេសមជ្ឈឹមបូព៌ានេះ បានស្ទាក់ចាប់ការវាយប្រហារលើយន្តហោះគ្មានមនុស្សបើកដែលត្រូវបានចាត់ទុកថាបង្កឡើងដោយភេរវជននៃក្រុមឧទ្ទាមនានា។
រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកជាច្រើនរបស់ក្រុមឧទ្ទាមនៅ ប្រទេសស៊ីរី - ảnh 1 រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកជាច្រើនរបស់ក្រុមឧទ្ទាមនៅ ប្រទេសស៊ីរី (រូបថត៖TTXVN)

ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសថាកងកម្លាំងការពារដែនអាកាសនៅមូលដ្ឋានកងទ័ពជើងអាកាស Hmeimim បានរកឃើញនិងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿង ដែលបានហោះហើរមកកាន់ទីតាំងនោះ។ ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងថា ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សត្រូវស្លាប់រងរបួស ឬខូចខាតណាមួយខាងសម្ភារៈ នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ