រុស្ស៊ីបានស្នើឱ្យអាមេរិកពន្យារពេលសន្ធិសញ្ញា START ថ្មី

(VOVWORLD) - START ថ្មី ហៅផងដែរ START-3 ត្រូវបានអាមេរិកនិងរុស្ស៊ីចុះហត្ថលេខានៅឆ្នាំ ២០១០ ដែលមានប្រសិទ្ធិភាពក្នុងឆ្នាំ ២០១១ ហើយគ្រោងថានឹងមានរយៈពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២១។
រុស្ស៊ីបានស្នើឱ្យអាមេរិកពន្យារពេលសន្ធិសញ្ញា START ថ្មី - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Ryabkov (រូបថត៖ themoscowtimes)

  នាថ្ងៃទី ២៧ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Ryabkov បានជូនដំនឹងថា ប្រទេសនេះបានស្នើឱ្យអាមេរិកពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (START ថ្មី) ថែម ៥ ឆ្នាំទៀត។

START ថ្មី ហៅផងដែរ START-3 ត្រូវបានអាមេរិកនិងរុស្ស៊ីចុះហត្ថលេខានៅឆ្នាំ ២០១០ ដែលមានប្រសិទ្ធិភាពក្នុងឆ្នាំ ២០១១ ហើយគ្រោងថានឹងមានរយៈពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២១។ សន្ធិសញ្ញានេះកំណត់ថាភាគីនីមួយៗកាត់បន្ថយឃ្លាំងអាវុធវាយប្រហារយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីក្រោយពីរយៈពេល ៧ ឆ្នាំ ចាប់ពីថ្ងៃដែលសន្ធិសញ្ញាមានប្រសិទ្ធិភាព ចំនួនអាវុធសរុបមិនលើសពីកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរឡើយ។ រុស្ស៊ីចាត់ទុក START ថ្មីគឺជា “ផ្ទាំងថ្មដ៏ធំចំពោះនៃសន្តិសុខពិភពលោក” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ