រុស្ស៊ីប្រកាសតបតវិញវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច

រុស្ស៊ីប្រកាសតបតវិញវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច - ảnh 1
រុស្ស៊ីប្រកាសតបតវិញវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច (charter97.org)

        Vovworld-អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Alexander Lukashevic នាថ្ងៃទី១១កញ្ញាបានលើកច្បាស់ថា បណ្ដាវិធានការដាក់ទណ្ឌកម្ម​របស់សហភាព
អឺរ៉ុប (EU) លើរុស្ស៊ីជាគោលនយោបាយអមិត្តទាំងស្រុង​ចំពោះ​រុស្ស៊ី ដើរផ្ទុយនឹង
ផលប្រយោជន៍របស់ EU។ ថ្នាក់ដឹកនាំរុស្ស៊ីគ្រប់ជាន់ថ្នាក់នឹង​អនុវត្ត​វិធានការសម
ស្របនិងប្រហាក់ប្រហែលជាមួយវិធានការរបស់ EU។ មន្ត្រី​ការទូតរុស្ស៊ីបានអះ
អាងថា ម៉ូស្គូប្រឆាំងជំទាស់យ៉ាងពេញទំហឹងវិធានការដាក់​ទណ្ឌកម្មដែលអាមេរិក
គ្រោងនឹងអនុវត្តចំពោះរុស្ស៊ី ចាត់ទុកនេះជាសកម្មភាព​រំលោភច្បាប់អន្តរជាតិពីព្រោះ
ត្រឹមតែក្រុមប្រឹក្សាសន្តិសុខទើបមានសមត្ថភាពនាំចេញវិធានការដាក់ទណ្ឌកម្ម។

បណ្ដាវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើរុស្ស៊ីនឹងមានសុពលភាពចាប់ពីថ្ងៃទី១២
កញ្ញា តាមនោះបង្កើនការរារាំងក្រុមហ៊ុននិងធនាគាររបស់រុស្ស៊ី​ទាក់ទង​ទីផ្សារទុន
របស់ទ្វីបអឺរ៉ុប រារាំងការនាំចេញមុខទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួន​ទៅ​រុស្ស៊ី​ជាដើម។
ប៉ុន្តែអ្នកការទូត EU បានឲ្យដឹងថា បទដាក់ទណ្ឌកម្មនេះនឹង​បានលុបចោលប្រសិន
បើស្ថានភាពនៅភាគខាងកើតអ៊ុយក្រែនបានកែលំអរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ