រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចចូលរួម យន្តការ COVAX

(VOVWORLD) - រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចចូលរួមយន្តការចែកចាយវ៉ាក់សាំង COVAX សកលលោក។ នេះបើយើងតាមការអះអាងរបស់លោក Gennady Gatilov តំណាងអចិន្រ្តៃយ៍សហព័ន្ធរុស្ស៊ីប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងបណ្ដាអង្គការអន្តរជាតិនៅ Geneve។
រុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចចូលរួម យន្តការ COVAX - ảnh 1ប្រទេសរុស្ស៊ីបានប្រកាសត្រៀមខ្លួនជាស្រេចចូលរួមក្នុងយន្តការ COVAX  (រូបថត៖ អង្គការសុខភាពពិភពលោក)

ទីភ្នាក់ងារសារព័ត៌មាន Izvestia បានដកស្រង់ប្រសាសន៍របស់ លោក Gennady Gatilov ដែលថារុស្ស៊ីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់ COVAX ដែលជាបណ្តាញអន្តរជាតិដ៏សំខាន់មួយក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាពិសេសគឺសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ រុស្ស៊ីបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់បណ្តាប្រទេស ដែលមានចំណាប់អារម្មណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយត្រៀមខ្លួនជាស្រេចបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា រួមទាំងការផ្ដល់វ៉ាក់សាំងដែរ។ បច្ចុប្បន្ននេះមូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ីកំពុងពិចារណាដាក់បញ្ចូលថ្នាំនេះទៅក្នុងបញ្ជីថ្នាំរបស់ COVAX ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ