រុស្ស៊ីប្រឆាំងជំទាស់ការសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីការដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ

(VOVWORLD) - នាថ្ងៃទី៦ កក្កដា រុស្ស៊ីបានប្រឆាំងជំទាស់ការដែលក្រុមប្រឹក្សាសន្តិ សុខអ.ស.បចេញសេចក្ដីថ្លែងការណ៍ដោយអំពាវនាវឲ្យអនុវត្តវិធានការគួរឲ្យកត់សម្គាល់ដើម្បីតបតវិញករណីបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីបរបស់ស.ប.បកូរ៉េ។
រុស្ស៊ីប្រឆាំងជំទាស់ការសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីការដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ - ảnh 1 ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅអ.ស.បលោក Vladimir Safronkov ក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បកាលពីថ្ងៃទី៥ កក្កដា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ កក្កដា រុស្ស៊ីបានប្រឆាំងជំទាស់ការដែលក្រុមប្រឹក្សាសន្តិ សុខអ.ស.បចេញសេចក្ដីថ្លែងការណ៍ដោយអំពាវនាវឲ្យអនុវត្តវិធានការគួរឲ្យកត់សម្គាល់ដើម្បីតបតវិញករណីបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីបរបស់ស.ប.បកូរ៉េ។ រុស្ស៊ីចាត់ទុកថា ប្រភេទកាំជ្រួចដែលត្រូវបានបាញ់សាកល្បងពោលខាងលើគឺ ប្រភេទកាំជ្រួចរយៈចម្ងាយមធ្យមប៉ុណ្ណោះ។តាមបណ្ដាអ្នកការទូតនៅអ.ស.បថា អាមេរិកបានផ្សាយសេចក្ដីថ្លែងការណ៍ពោលខាងលើក្រោយពីជូនដំណឹងផែនការអំពីសេចក្ដីសំរេចចិត្តដាក់ទណ្ឌកម្មថ្មី ប៉ុន្តែរុស្ស៊ីបានប្រឆាំងជំទាស់។ពង្រាង សេចក្ដីសំរេចចិត្តនេះបានក្រើនរំលឹកឡើងវិញថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បឯក ភាពលើការបង្កើនវិធានការថែមទៀតក្នុងករណីស.ប.បកូរ៉េអនុវត្តការសាកល្បងកាំជ្រួចឬនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ