រុស្ស៊ីប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មថ្មីលើស៊ីរី

(VOVWORLD) -រុស្ស៊ីជាមួយដៃគូសំខាន់នៅក្នុងក្របខ័ណ្ឌចរចាសន្តិភាព Astana គឺទួរគី និងអ៊ីរ៉ង រួមទាំងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Staffan de Mistura កំពុងធ្វើការសិក្សាស្រាវជ្រាវដើម្រីបង្កើតគណកម្មការរដ្ឋធម្មនុញ្ញស៊ីរី។
រុស្ស៊ីប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មថ្មីលើស៊ីរី - ảnh 1អនុវរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Vershinin 

នាពេលថ្មីៗនេះ បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកស៊ីរី លោក James Jeffrey បានឲ្យដឹងថាវ៉ាស៊ីនតោនអាចលើកសំណើរអំពីការដាក់ទណ្ឌកម្មអន្តរជាតិលើស៊ីរីឲ្យកាន់តែតឹងរឹងថែមទៀត ក្នុងករណីដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Bashar Assad បដិសេធន៍តាក់តែង សេចក្តីព្រាង រដ្ឋធម្មនុញ្ញថ្មី។

មានប្រតិកម្មចំពោះព័ត៌មានពោលខាងលើ នាថ្ងៃទី ៨ ខែតុលាអនុវរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Vershinin បានប្រកាសថា រាល់បទដាក់ទណ្ឌកម្មថ្មីទៅលើស៊ីរី ដែលអាមេរិកកំពុងគំរាមកំហែងនឹងមិនជួយជំរុញដោះស្រាយវិបត្តិនៅប្រទេសមជ្ឈិមបូព៌ានេះឡើយ។

លោក Sergei Vershinin បានសង្កត់ធ្ងន់ថារុស្ស៊ីជានិច្ចកាលប្រឆាំងជំទាស់ចំពោះរាល់បទដាក់ទណ្ឌកម្ម ពីព្រោះវាមិនបានជួយដោះស្រាយវិបត្តិនៅមជ្ឈឹមបូព៌ាឡើយ ពោលគឺដាក់អំរ៉េកទៅលើជនស៊ីវិល។

រុស្ស៊ីជាមួយដៃគូសំខាន់នៅក្នុងក្របខ័ណ្ឌចរចាសន្តិភាព Astana គឺទួរគី និងអ៊ីរ៉ង រួមទាំងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Staffan de Mistura កំពុងធ្វើការសិក្សាស្រាវជ្រាវដើម្រីបង្កើតគណកម្មការរដ្ឋធម្មនុញ្ញស៊ីរី សំដៅត្រៀមរៀបចំសម្រាប់ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ