រុស្ស៊ីប្រឆាំងជំទាស់សំណើរបង្កើតតំបន់ហាមការហោះហើរ

VOV-​​ថ្ងៃទី​១៧សីហា​ក្រសួងការបរទេសរុស្ស៊ី​​បានឡើងសម្លេងប្រឆាំងជំទាស់សំណើរ

បង្កើតតំបន់ហាមការហោះហើរដើម្បីឧបត្ថម្ភដល់ជមស៊ីវិលភៀសខ្លួននៅតាមបណ្តា

តំបន់ព្រំដែនរបស់សីរ៉ី។រដ្ឋមន្រ្តីការបរទេសរុស្ស៊ី​ Sergei Lavrovចាត់ទុកថា៖ត្រូវការដោះ

ស្រាយបញ្ហាសន្តិសុខសំរាប់ជនស៊ីវិលដោយវិធានការសមស្របទៅនឹងការពិតជាក់

ស្តែងរបស់ច្បាប់មនុស្សធម៏អន្តរជាតិ។លោកសង្កត់ធ្ងន់ថា៖ការយកលេសវិបតិ្តអន្តរ
ជាតិ១ ដើម្បីបង្កើតតំបន់ហាមការហោះហើរនឹងតំបន់សុវត្ថិភាពដើម្បីគោលដៅយោធា
គឺជាអំពើដែលមិនអាចព្រមទទួលបានឡើយ។ក្នុងព្រិត្តិការណ៏១ផ្សេងទៀតរុស្ស៊ីបាន
ផ្អាក់ការរៀបចំជំនួប១របស់ក្រុមសកម្មភាពអន្តរជាតិអំពីស៊ីរី​ដែលគ្រោងធ្វើនៅទីស្នាក់
ការអង្គការសហប្រជាជាតិនាថ្ងៃទី១៧ សីហា​ដោយសាមានប្រទេសលោកខាងលិច​ជាច្រើននឹងអារ៉ាប់បដិសេដ្ឋចូលរួម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ