រុស្ស៊ីប្រឆាំងជំទាស់អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់

(VOVWORLD) - នៅសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរតេស Bolivia លោក Mamani Uanakuni នាថ្ងៃទី ១៦ សីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា៖ បណ្ដាបទដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់អាមេរិក ប្រឆាំងជំទាស់អ៊ីរ៉ង់គឺខុសច្បាប់។ 
រុស្ស៊ីប្រឆាំងជំទាស់អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់  - ảnh 1រុស្ស៊ីប្រឆាំងជំទាស់អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់  

(VOVworld) – នៅសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរតេស Bolivia លោក Mamani Uanakuni នាថ្ងៃទី ១៦ សីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា៖ បណ្ដាបទដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់អាមេរិក ប្រឆាំងជំទាស់អ៊ីរ៉ង់គឺខុសច្បាប់។ តាមលោក Lavrov ដែរថា៖ អាមេរិកបាន ទទួលស្គាល់ថា អ៊ីរ៉ង់កំពុងប្រតិបត្តិតាមកិច្ចសន្យាអនុវត្តផែនការធ្វើសកម្មភាពលើ គ្រប់ជ្រុងជ្រោយ (JCPOA) ប៉ុន្តែ រួមជាមួយគ្នានោះ វ៉ាស៊ីនតោនដាក់ទណ្ឌកម្ម ដោយឯតោភាគីចំពោះអ៊ីរ៉ង់។ ប្រការនេះមានន័យថា៖ បណ្ដាបទដាក់ទណ្ឌកម្ម ទាំងនេះមិនពាក់ព័ន្ធដល់ JCPOA ទេ ហើយមូលហេតុនគឺ អាមេរិកមិនស្រុះចិត្ត គំនិតជាមួយអ៊ីរ៉ង់លើវិស័យផ្សេងៗទៀត។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរ ទេស លោក Sergei Lavrov ត្រូវបាននាំចេញក្នុងកាលៈទេសៈ អាមេរិកបាន ដាក់បញ្ជូលអង្គការនិងបុគ្គលចំនួន ១៨ ចូលក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មដែលត្រូវបានជាប់សង្ស័យគាំទ្រកម្មវិធីកាំជ្រួចមីស៊ីលនិងកំលាំងការពារបដិវត្តន៍ឥស្លាម អ៊ីរ៉ង់។ តបតវិញ  Tehran ថ្កោលទោសយ៉ាងខ្លាំងក្លាបទដាក់ទណ្ឌកម្មរបស់ អាមេរិក ព្រមទាំង ព្រមាននឹងអនុវត្តបទដាក់ទណ្ឌកម្មតបតវិញចំពោះអង្គការនិង បុគ្គលរបស់អាមេរិកនៅអ៊ីរ៉ង់វិញផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ