រុស្ស៊ីផ្តល់អាទិភាពជំរុញបណ្ដាកិច្ចព្រមព្រៀងជាមួយ EU និង NATO

រុស្ស៊ីផ្តល់អាទិភាពជំរុញបណ្ដាកិច្ចព្រមព្រៀងជាមួយ EU និង NATO - ảnh 1
រុស្ស៊ីផ្តល់អាទិភាពជំរុញបណ្ដាកិច្ចព្រមព្រៀងជាមួយ EU និង NATO (Image: ria.ru)


(VOVworld) – រុស្ស៊ីផ្តល់អាទិភាពជំរុញបណ្ដាកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប
(EU) និងអង្គការអាត្លង់ទិកខាងជើង (NATO) ព្រមទាំង សង្ឃឹមថា៖ បណ្ដាប្រទេស លោកខាងលិចលុបចោល “ស្តង់ដាទ្វេ”។ សេចក្តីថ្លែងការពោលខាងត្រូវបាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក  Sergei Lavrov បាននាំចេញ នាថ្ងៃទី ២៧ សីហា នៅវេទិការយុវជនទូទាំងប្រទេសរុស្ស៊ី Seliger ឆ្នាំ ២០១៤។ ទាក់ទិនដល់វិបត្តិ
នយោបាយនៅ​អ៊ុយក្រែន លោក​​ Sergei Lavrov បានអះអាងថា៖ រុស្ស៊ីគ្មានគោល បំណងបង្កើនបទដាក់ទណ្ឌកម្មចំពោះប្រទេសអឺរ៉ុបនានា ឬ អាមេរិកទេ។ អ្នកប្រមុខ ផ្នែកការទូតរុស្ស៊ីបានប្រកាសថា៖ បទឈប់បាញ់នៅអ៊ុយក្រែនមិនត្រូវក្លាយទៅជា
“ចំណាប់ខ្មាំង” ក្នុងបណ្ដាការចរចារសន្តិភាពនិងភាគីទាក់ទិននានាត្រូវបញ្ចប់
ជំលោះភ្លាមមួយរំពិច។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានអះអាងថា៖ រដ្ឋាភិបាលនៃ ប្រទេសនេះនឹងបន្តបញ្ជូនក្រុមរថយន្តមនុស្សធម៌ទៅកាន់តំបន់ជំលោះនៅ
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ