រុស្ស៊ីផ្អាកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក

រុស្ស៊ីផ្អាកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ តុលា រុស្ស៊ីប្រកាសថា ប្រទេសនេះនឹងផ្អាកកិច្ចព្រម
ព្រៀងនុយក្លេអ៊ែរនិងស្រាវជ្រាវថាមពលនុយក្លេអ៊ែដែលត្រូវបានចុះហត្ថលេខា
កាលពីឆ្នាំ២០១៣ជាមួយអាមេរិក សំដៅតបតវិញនូវការដែលវ៉ាស៊ីនតោនដាក់
ទ័ណ្ឌកម្មទៅលើ ម៉ូស្គូទាក់ទិនដល់បញ្ហាអ៊ុយក្រែន។នៅលើគេហទំព័រផ្លូវការ រដ្ឋា
ភិបាលរុស្ស៊ីបាន ចុះផ្សាយអនុក្រិតចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីលោក​
Dmitry Medvedev នាថ្ងៃដដែលដោយបានលើកច្បាស់ថា៖ ការដែលអាមេរិកអូស
បន្លាយ បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាទៀងទាត់ ដែលរួមមានការផ្អាកកិច្ចសហ
ប្រតិបតិ្ត ការរុស្ស៊ី-អាមេរិកក្នុងវិស័យថាមពលនុយក្លេអ៊ែរនោះ ទាមទារឲ្យរុស្ស៊ី
ត្រូវអនុវត្តន៍ វិធានការតបតវិញ។ក្នុងពេលនោះ ក្រសួងការបរទេសរុស្ស៊ីក៏បាន
ប្រកាសថា ម៉ូស្គូ មិនជឿជាក់វ៉ាស៊ីនតោនក្នុងវិស័យរស៊ើបមួយដូច្នេះទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ