រុស្ស៊ី​ពន្យល់​ពី​ហេតុផល​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​កងកម្លាំងប្រដាប់អាវុធ​សាមញ្ញ​នៅ​អឺរ៉ុប

(VOVWORLD) - សន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) ដើរបញ្ច្រាសនឹងផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីក្នុងបរិបទពិភពលោកបច្ចុប្បន្នពោរពេញដោយការប្រែប្រួល។
រុស្ស៊ី​ពន្យល់​ពី​ហេតុផល​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​កងកម្លាំងប្រដាប់អាវុធ​សាមញ្ញ​នៅ​អឺរ៉ុប - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov ។ (រូបថត៖ Tass)

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយ Parlamentskaya Gezeta (កាសែតប្រចាំថ្ងៃដែលបានបោះពុម្ពនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ) នៅថ្ងៃទី ១៥ ឧសភា។

យោងតាមអនុរដ្ឋមន្ត្រី Sergey Ryabkov សន្ធិសញ្ញា CFE ជួបប្រទះនឹងបញ្ហាអស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះការដកខ្លួនរបស់រុស្ស៊ីចេញពីសន្ធិសញ្ញាមិនអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនោះទេ។ ពិភពលោកនារយៈពេលខាងមុខនឹងខុសគ្នាទាំងស្រុងពីពិភពលោកនៃទសវត្សរ៍ឆ្នាំ ១៩៩០ ឬឆ្នាំ ១៩៩៩ ហើយនេះតម្រូវឱ្យមានវិធីសាស្រ្តថ្មីៗ រួមទាំងការគ្រប់គ្រងអាវុធផងដែរ។

សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខារវាងសមាជិក ១៦ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសមាជិកចំនួន ៦ នៃកិច្ចព្រមព្រៀងវ៉ារស្សាវ៉ាក្នុងឆ្នាំ ១៩៩០ ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្លុកទាំងពីរ។

កាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានដាក់ជូនរដ្ឋឌូម៉ា (សភាជាន់ទាបរុស្ស៊ី) នូវព្រាងច្បាប់ដកចេញពីសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE)។ អនុរដ្ឋមន្ត្រីការបរទេស Sergey Ryabkov ត្រូវបានប្រធានាធិបតី Vladimir Putin តែងតាំងឲ្យត្រួតពិនិត្យដំណើរការដកខ្លួនចេញពី CFE៕

ប្រតិកម្មទៅវិញ

ផ្សេងៗ