រុស្ស៊ីព្រមានថា នឹងតបតវិញនូវបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

រុស្ស៊ីព្រមានថា នឹងតបតវិញនូវបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងឆ្វេង)និងសមភាគីអាមេរិកលោក John Kerry នៅកិច្ចប្រជុំនៅ Lausanne កាលពីថ្ងសទី១៥ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Riabkov នាថ្ងៃទី១៧
តុលា ប្រកាសថា រុស្ស៊ីនឹងមានសកម្មភាពតបតវិញឲ្យសក្តិសមប្រសិនបើអាមេរិក
អនុវត្តន៍បទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើម៉ូស្គូ។បម្រែបម្រួលពោលខាងលើប្រព្រឹត្ត
ទៅក្នុងកាលៈទេសៈដែលភាពតានតឹងរវាងមហាអំណាចពិភពលោកទាំងពីរនេះ
កំពុងកើនឡើងទាក់ទិនដល់បញ្ហាស៊ីរី។
នាថ្ងៃទី១៦ តុលា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ឲ្យដឹងថា
អាមេរិកកំពុងពិចារណាលើការអនុវត្តន៍បទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី សំដៅដាក់
សម្ពាធទៅលើម៉ូស្គូក្នុងការស្វែងរកដំណោះស្រាយមួយខាងនយោបាយ សំរាប់
វិបត្តិនៅស៊ីរី។អាមេរិកនិងសម្ព័ន្ធមិត្តបានអនុវត្តន៍បទដាក់ទណ្ឌកម្មមួយចំនួនទៅ
លើរុស្ស៊ីសំដៅតបតវិញនូវការដែលម៉ូស្គូរួមបញ្ចូលមកវិញឧបទ្វីបគ្រីមេហើយត្រូវ
រងការចោទប្រកាន់ទាក់ទិនដល់ជំលោះប្រដាប់អាវុធនៅប៉ែកខាងកើតអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ