រុស្ស៊ីព្រមានពីលទ្ធភាពពង្រីកបញ្ជីក្រុមហ៊ុនបរទេសដែលត្រូវរឹបអូសទ្រព្យសម្បត្តិ

(VOVWORLD) - សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃដដែល បានចុះហត្ថលេខាលើក្រឹត្យមួយអនុម័តលើការគ្រប់ គ្រងប្រតិបត្តិការនៃសម្ព័ន្ធក្រុមហ៊ុនថាមពលលោកខាងលិចចំនួនពីរនៅក្នុងប្រទេស រុស្ស៊ី ព្រមទាំងបានព្រមានថា នឹងធ្វើដូចគ្នាចំពោះសម្ព័ន្ធក្រុមហ៊ុនផ្សេងទៀត។

រុស្ស៊ីព្រមានពីលទ្ធភាពពង្រីកបញ្ជីក្រុមហ៊ុនបរទេសដែលត្រូវរឹបអូសទ្រព្យសម្បត្តិ - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov។ (រូបថត៖ TASS)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov កាលពីថ្ងៃទី ២៦ ខែមេសា បានព្រមានថា ប្រទេសរុស្ស៊ីអាចពង្រីកបញ្ជីឈ្មោះក្រុមហ៊ុនបរទេសដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរដ្ឋបាលបណ្តោះអាសន្ន ក្នុងករណីដែលទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅ បរទេសត្រូវរឹបអូស។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃដដែល បានចុះហត្ថលេខាលើក្រឹត្យមួយអនុម័តលើការគ្រប់ គ្រងប្រតិបត្តិការនៃសម្ព័ន្ធក្រុមហ៊ុនថាមពលលោកខាងលិចចំនួនពីរនៅក្នុងប្រទេស រុស្ស៊ី ព្រមទាំងបានព្រមានថា នឹងធ្វើដូចគ្នាចំពោះសម្ព័ន្ធក្រុមហ៊ុនផ្សេងទៀត។ លោក Dmitri Peskov បាននិយាយថា ការពង្រីកបញ្ជីដាក់ទណ្ឌកម្មនេះ គឺសំដៅ បង្កើតមូលនិធិសំណងមួយ ដើម្បីអាចអនុវត្តន៍វិធានការឆ្លើយតប ក្នុងករណីដែលទ្រព្យ សម្បត្តិរបស់រុស្ស៊ីនៅបរទេសត្រូវរឹបអូសដោយខុសច្បាប់។
យោងតាមក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ម្ចាស់អាជីវកម្មនឹងមិនត្រូវដកហូតទ្រព្យ សម្បត្តិនោះទេ ប៉ុន្តែនឹងមិនមានសិទ្ធិធ្វើការសម្រេចចិត្តគ្រប់គ្រងទៀតទេ។ ស្ថាប័នគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋនៃសហព័ន្ធរុស្ស៊ី (Rosimushchestvo) នឹងជាអង្គភាពគ្រប់គ្រងរដ្ឋ បាលដែលទទួលខុសត្រូវចំពោះការអនុវត្តកាតព្វកិច្ចរបស់ម្ចាស់ទ្រព្យសម្បត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ