រុស្ស៊ីព្រមានលោកខាងលិចអំពីចេតនារឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន

(VOVWORLD) - រុស្សីមិនទទួលយកការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយខុសច្បាប់នោះទេ ហើយវាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីម្សិលមិញ។

លោក Dmitry Peskov បាននិយាយថា ការពិភាក្សាលើប្រធានបទនៃការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយខុសច្បាប់ត្រូវបានលើកឡើងជាញឹកញាប់ទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ យោងតាមលោករូបនេះ ប្រធានបទនេះគឺមិនអាចទទួលយកបានទេ ហើយប្រសិនបើអនុវត្ត វានឹងក្លាយទៅជា "ព្រនង់" យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ក៏យោងតាមលោករូបនេះ សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិកទាំងពីរសុទ្ធតែយល់ថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដោយខុសច្បាប់នឹងមានផលវិបាកផ្លូវច្បាប់សម្រាប់អ្នកដែលផ្តួចផ្តើម និងអនុវត្តវា។ រុស្ស៊ីក៏នឹងចាត់វិធានការឆ្លើយតបស្រដៀងគ្នានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ