រុស្ស៊ីព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា រុស្ស៊ីបានឡើងសម្លេងប្រឆាំងជំទាស់ការបាញ់កាំជ្រួច ថ្មីបំផុតរបស់ ស.ប.ប.ក.។ 
រុស្ស៊ីព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ  - ảnh 1 រុស្ស៊ីព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ 

(VOVworld) – នាព្រឹកថ្ងៃទី ២៩ សីហា រុស្ស៊ីបានឡើងសម្លេងប្រឆាំងជំទាស់ការបាញ់កាំជ្រួច ថ្មីបំផុតរបស់ ស.ប.ប.ក.។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាស ថា៖ ម៉ូស្គូសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅស្តីពីស្ថានភាពលើឧបទ្វីបកូរ៉េនិងនិន្នាការឡើង ជណ្តើរភាពតានតឹងនៅទីនេះ។ ក្នុងការចរចារតាមទូរស័ព្ទនាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក  Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពថា៖ នេះមិនមែនជាពេលវេលាសមស្របដើម្បីសន្ទនាជាមួយកូរ៉េខាងជើងឡើយ ជំនួសឲ្យនោះ គប្បីបង្កើនការដាក់សម្ពាធទៅលើព្យុងយ៉ាង។ ប្រធានាធិបតីអាមេរិក៏បានអះអាងជាថ្មី ម្តងទៀតនូវកិច្ចសន្យាការពារសម្ព័ន្ធមិត្តជប៉ុនផងដែរ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបបាន ចែករំលែកទស្សនៈថា៖ ចិននិងរុស្ស៊ីដើរតួនាទីសដ៏សែនសំខាន់ក្នុងការដោះស្រាយបញ្ហាកូរ៉ែ ខាងជើង។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៩ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវបង្កើនការខំប្រឹងប្រែងចាប់ផ្តើមការសន្ទនាជាមួយកូរ៉េខាង ជើង។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Itsunori Onodera បានឲ្យដឹងថា៖ បណ្ដារ៉ាដានៃកំលាំងការពារប្រទេសនេះបានតាមដានដំណើរហោះហើរនៃកាំជ្រួចរបស់កូររ៉េ ខាងជើង ប៉ុន្តែ តូក្យូបានសម្រេចមិនបាញ់ទម្លាក់កាំជ្រួចនេះក្នុងពេលដែលហោះហើរឆ្លងកាត់ ដែនអាកាសរបស់ជប៉ុន ដោយសារ វាមិនគំរាមកំហែងទៅលើប្រទេសនេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ