រុស្ស៊ីព្រួយបារម្ភអំពីគ្រោះថ្នាក់ជម្លោះអ៊ីស្រាអែលនិង អ៊ីរ៉ង់ដែលកំពុងកើនឡើងនៅស៊ីរី

(VOVWORLD) -ការវាយប្រហាររបស់កងកងទ័ពអាកាសអ៊ីស្រាអែលតម្រង់លើមូលដ្ឋានមួយចំនួននៅប្រទេសស៊ីរីអាចនឹងគ្មានការគ្រប់គ្រង ហើយបណ្ដាលឲ្យស្ថានភាពនៅក្នុងតំបន់ធ្ងន់ធ្ងរថែមទៀត។
រុស្ស៊ីព្រួយបារម្ភអំពីគ្រោះថ្នាក់ជម្លោះអ៊ីស្រាអែលនិង អ៊ីរ៉ង់ដែលកំពុងកើនឡើងនៅស៊ីរី - ảnh 1រថក្រោះអ៊ីស្រាអែលនៅតាមតំបន់ Golan (ប្រភព: AFP) 

នាថ្ងៃទី ៣០ មិថុនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Mikhail Bogdanov បានឲ្យដឹងថា៖ទីក្រុងម៉ូស្គូមានការព្រួយបារម្ភថាប្រតិបត្តិការប្រយុទ្ធតតាំងគ្នាតាមរយៈកាំភ្លើងធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅស៊ីរី ក៏ដូចជាការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសនេះអាចនឹងនាំមកនូវ ជម្លោះទ្រង់ទ្រាយធំនៅក្នុងតំបន់។ ក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍អ៊ីស្រាអែល Kan  11 លោក Bogdano បានសង្កត់ធ្ងន់ថា៖ ការវាយប្រហាររបស់កងកងទ័ពអាកាសអ៊ីស្រាអែលតម្រង់លើមូលដ្ឋានមួយចំនួននៅប្រទេសស៊ីរីអាចនឹងគ្មានការគ្រប់គ្រង ហើយបណ្ដាលឲ្យស្ថានភាពនៅក្នុងតំបន់ធ្ងន់ធ្ងរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ