រុស្ស៊ីមិនចង់រត់ប្រណាំងសព្វាវុធជាមួយអាមេរិកឡើយ

រុស្ស៊ីមិនចង់រត់ប្រណាំងសព្វាវុធជាមួយអាមេរិកឡើយ - ảnh 1
រូបថតៈ អ៊ីនធ្វើណែត


(VOVworld)-រុស្ស៊ីមិនចង់ធ្លាក់ក្នុងការរត់ប្រណាំងសព្វាវុធថ្មីនិងខាតបង់ចំណាយ
ជាមួយ អាមេរិកឡើយ។ សេចក្តីប្រកាសនេះ បាននាំចេញ១ថ្ងៃបន្ទាប់ពីប្រធានាធី
បតី រុស្ស៊ី លោក Vladimir Putin សម្រេចបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីក្នុង
ឆ្នាំ២០១៥នេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី១៥មិថុនា ទីប្រឹក្សា គោលនយោបាយកិច្ចការបរទេសជាន់ខ្ពស់របស់រុស្ស៊ី លោក Yury Ushakov បាន
សង្កត់ធ្ងន់ថា រុស្ស៊ីកំពុងខំប្រឹងប្រែងទប់ទល់នឹងរាល់ការគំរាមកំហែងស​ន្តិសុខ
ជាតិ។ លោកអះអាងថា ម៉ូស្គូប្រឆាំងជំទាស់រាល់ការរត់ប្រណាំងសព្វាវុធ ទាំង
អស់ដោយសារសកម្មភាពនេះនឹងធ្វើឲ្យខឿនសេដ្ឋកិច្ចរបស់រុស្ស៊ីចុះអន់ខ្សោយ ។ 
លោក Ushakov ក៏បានបដិសេដអធិប្បាយ ខណៈពេលដែលបានសួរអំពី លទ្ធ
ភាពកើតមានឡើងជំលោះប្រដាប់អាវុធផ្ទាល់រវាងរុស្ស៊ីនិងលោកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ