រុស្ស៊ីមិនត្រឹមតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិ យុទ្ធសាស្ត្រទៀតផង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបជាមួយប្រធានសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Vichtorovich Volodin និងគណៈប្រតិភូសហព័ន្ធរុស្ស៊ីដែលកំពុងអញ្ជើញបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ២ នៃ គណៈ កម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-សហព័ន្ធរុស្ស៊ី។

រុស្ស៊ីមិនត្រឹមតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិ យុទ្ធសាស្ត្រទៀតផង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបជាមួយប្រធានសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Vichtorovich Volodin។ (រូបថត៖ VNA)
ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹង បង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ ជាន់ថ្នាក់; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ស្តារ និងអភិវឌ្ឍន៍សកម្មភាពផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងទេសចរណ៍ ក្រោយ ជំងឺកូវីដ-១៩។ ប្រធានរដ្ឋលោក Vo Van Thuong បានថ្លែងអំណរគុណចំពោះសហ ព័ន្ធរុស្ស៊ីដែលបានជួយគាំទ្រសហគមន៍ជនវៀតណាមរស់នៅ សិក្សា និងធ្វើការប្រកប ដោយស្ថិរភាពនៅរុស្ស៊ី ហើយសង្ឃឹមថារដ្ឋសភារុស្ស៊ីក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ នឹងគាំទ្រគោលនយោបាយដែលបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ប្រជាជនវៀតណាមដើម្បីតាំងលំនៅ ធ្វើការ និងធ្វើពលកម្មនៅប្រទេសរុស្ស៊ីផងដែរ។
រីឯខ្លួនវិញ ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានអះអាងថា រុស្ស៊ីមិនត្រឹមតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិយុទ្ធសាស្ត្រទៀតផង។ លោកប្រធានសភាឌូម៉ារុស្ស៊ីបានមាន ប្រសាសន៍ថា ភាគីទាំងពីរគួរតែរួមគ្នាស្វែងរកទម្រង់ថ្មីសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិ បត្តិការទ្វេភាគីលើវិស័យផ្សេងៗគ្នាជាច្រើន; ព្រមទាំងមានបំណងចង់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ