រុស្ស៊ីរិះគន់បទបញ្ជាដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅលើគម្រោង Nord Stream 2

(VOVWORLD) -   នាថ្ងៃទី ១៨ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង (Kremlin) លោក Dmitry Peskov បានរិះគន់លើការដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅលើក្រុមហ៊ុនដែលចូលរួមក្នុងគម្រោងបំពង់បង្ហូរឧស្ម័នដុត «លំហូរភាគខាងជើង ២» (Nord Stream 2)  ដែលបានរំលោភបំពានលើច្បាប់អន្តរជាតិនិងបង្ហាញពីការប្រកួតប្រជែងវិសមភាពផងដែរ។
រុស្ស៊ីរិះគន់បទបញ្ជាដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅលើគម្រោង Nord Stream 2 - ảnh 1 រុស្ស៊ីរិះគន់បទបញ្ជាដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅលើគម្រោង Nord Stream 2 (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ លោក Peskov ក៏បានឲ្យដឹងថាប្រទេសរុស្ស៊ីសង្ឃឹមនឹងបញ្ចប់ការសាងសង់បំពង់បង្ហូរឧស្ម័នដុត «លំហូរភាគខាងជើង ២» នេះដោយមិនអើពើនឹងការដាក់ទណ្ឌកម្មនានារបស់អាមេរិកឡើយ។ មួយថ្ងៃមុននេះ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តលើបទដាក់ទណ្ឌកម្មសំដៅលើក្រុមហ៊ុនណា ដែលធ្វើការជាមួយផ្នែកទទួលអនុវត្តបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។ វិធានការទាំងនេះត្រូវបានបញ្ជូនទៅកាន់សេតវិមាន ដើម្បីឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D.Trump) ចុះហត្ថលេខាអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ