រុស្ស៊ីរិះគន់របាយការយ៍អំពីសិទ្ធិមនុស្សរបស់អាមេរិក

(VOVworld) – ក្រសួងការបរទេសរុស្ស៊ីទើបនឹងបានលើងសម្លេងរិះគន់ជាផ្លូវការ “របាយការណ៍អំពីការពិតជាក់ស្តែងគោរពសិទ្ធិមនុស្សឆ្នាំ ២០១២” ដែលក្រសួង ការបរទេសអាមេរិកបានប្រកាសនាពេលថ្មីៗនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន
អ្នកសារព័ត៌មាន បេសកជនទទួលបន្ទុកសិទ្ធិមនុស្សប្រជាធិបតេយ្យនិងសិទ្ធិកំពូល
នៃច្បាប់ចំណុះក្រសួងការបរទេសរុស្ស៊ី​ លោក​ Sergei Dolgov បានសង្កត់ ធ្ងន់ថា៖ រាយការណ៍របស់អាមេរិកវាយតំលៃមិនទូទៅចំពោះការពិតជាក់ស្តែងសិទ្ធិមនុស្ស
នៅរុស្ស៊ី។ ជាពិសេស ការដែល អាមេរិកបានវាយតំលៃការបោះឆ្នោតនៅរុស្ស៊ីតាម
របៀប “double standard” ធ្លៀតយកបណ្ដាបញ្ហាសិទ្ធិមនុស្សនិង មនុស្សធម៌ដើម្បីបំរើ
ឲ្យផលប្រយោធន៍នយោបាយរបស់អាមេរិក។ លោក Dolgov បានឲ្យដឹងទៀតថា៖ អាមេរិកមិនទាន់ទទួលស្គាល់ការខំប្រឹងប្រែងកែលំអរប្រព័ន្ធនយោបាយនិងយុត្តិធម៌
របស់ថ្នាក់ដឹកនាំរុស្ស៊ីទេ។ មូស្គូរសង្ឃឹមថា៖ ភាគីអាមេរិកត្រូវមានពិនិត្យមើលនិងវាយ តំលៃដោយបរនុម័តនិងប្រុងប្រយ័ត្តជាងក្នុងបញ្ហាសិទ្ធិមនុស្សរបស់រុស្ស៊ី។ រុស្ស៊ីត្រៀម
ខ្លួនជាស្រេចសហប្រតិបត្តិការនិងជួបសន្ទនាជាមួយអាមេរិកអំពីបញ្ហាសិទ្ធិមនុស្ស ដោយឈរលើស្មារតីស្មោះត្រង់ សមភាព និងគោរពគ្នាទៅវិញទៅមក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ