រុស្ស៊ីរិះគន់លោកខាងលិចបន្តអនុវត្ត “ស្តងដាគូ“ ចំពោះស្ថានភាពនៅស៊ីរី

រុស្ស៊ីរិះគន់លោកខាងលិចបន្តអនុវត្ត “ស្តងដាគូ“ ចំពោះស្ថានភាពនៅស៊ីរី - ảnh 1
បណ្ដាប្រទេសលោកខាងលិចជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បន្តអនុវត្ត “ស្តងដាគូ“ ចំពោះស្ថានភាពនៅស៊ីរី។ (Image: Vietnamplus)

(VOVworld) – បណ្ដាប្រទេសលោកខាងលិចជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
បន្តអនុវត្ត “ស្តងដាគូ“ ចំពោះស្ថានភាពនៅស៊ីរី។ អត្ថាធិប្បាយអំពីពង្រាងប្រកាសមួយ
ដែលក្រុមប្រឹក្សារសន្តិសុខនៃ អ.ស.ប. ពិនិត្យមើលស្ថានភាពនៅ ទីក្រុង Homs របស់ស៊ីរី ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា៖ នេះមិនមែន ជាលើកដំបូងប្រទេសលោកខាង
លិចនានាបានសម្តែងនូវទស្សនៈអបរានុម័តរបស់ខ្លួនចំពោះស្ថានភាពនៅស៊ីរីឡើយ។ បណ្ដាប្រទេសនេះមិនចង់ថ្កោលទោសរាល់ការវាយប្រហារនៅស៊ីរីទេ ហើយថែមទាំងស្វែង
រកវិធីការពារឲ្យភាគីប្រឆាំងនៅទីនេះទៅវិញ។ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា៖ មូស្គូអំពាវនាវឲ្យភាគីទាក់ទិនទាំងឡាយប្រមូលផ្តុំទៅលើការស្វែងរកវិធានការនយោបាយ
-ការទូតសំរាប់វិបតិ្តនៅស៊ីរី ក្នុងនោះ មាន ការផ្តើមគំនិតរបស់អាមេរិកនិងរុស្ស៊ីអំពីការរៀបចំ
សន្និសីទអន្តរជាតិមួយសំដៅជំរុញការសន្ទនារវាងភាគីនានានៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ