រុស្ស៊ីរិះគន់សេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើងស្ដីអំពីការវាយប្រហារដោយនុយក្លេអ៊ែរជាមុន

រុស្ស៊ីរិះគន់សេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើងស្ដីអំពីការវាយប្រហារដោយនុយក្លេអ៊ែរជាមុន - ảnh 1
ការបាញ់កាំជ្រួចមីស៊ីលសាកល្បងនៅកូរ៉េខាងជើង (រូបថត៖AFP/TTXVN)

(VOVworld) - សេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើងស្ដីអំពីការវាយប្រហារដោយ
នុយក្លេអ៊ែរជា មុនគឺមិនអាចទទួលយកបានឡើយ។នេះជាសេចក្ដីថ្លែងការណ៍របស់
ក្រសួងការ បរទេសរុស្ស៊ីនាថ្ងៃទី៧ មិនា ក្រោយពីពេលព្យុងយ៉ាងព្រមានថានឹង
អនុវត្តន៍ការ វាយប្រហារដោយទ្រង់ទ្រាយធំជាមុនសំដៅប្រឆាំងនឹងសមយុទ្ធប្រចាំ
ឆ្នាំរបស់ សម្ព័ន្ធភាពយោធាអាមេរិក-កូរ៉េខាងត្បូង។សមយុទ្ធនេះប្រព្រឹត្តទៅចាប់ពី
ថ្ងៃទី៧ មិនាដល់ថ្ងៃទី៣០ មេសាដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ក្នុងនោះ
មានការ ចូលរួមរបស់ទាហានកូរ៉េខាងត្បូង៣សែននាក់និងទាហានអាមេរិក១៥
ពាន់នាក់។ រុស្ស៊ីបានសំដែងការប្រឆាំងជំទាស់ជាច្រើនលើកច្រើនសានឹងសកម្ម
ភាពនានា ដែលបង្កសម្ពាធយោធានិងនយោបាយដូច្នេះទៅលើព្យុងយ៉ាង។ហើយ
ក្រសួង ការបរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ប្រតិកម្មរបស់កូរ៉េខាងជើងចំពោះសម
យុទ្ធគឺ មិនត្រឹមត្រូវតាមច្បាប់អន្តរជាតិឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ