រុស្ស៊ីរិះគន់អង់គ្លេសប្រឌិតរឿង - អង់គ្លេសបញ្ជាក់សារជាថ្មីឡើងវិញនូវការចោតប្រកាន់នានា

(VOVWORLD) - នាថ្ងៃទី ១៨ ខែមេសា រុស្ស៊ីបានរិះគន់សារជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាលអង់គ្លេសអំពី ការប្រឌិតរឿងបំពុលអតីតចារកម្ម លោក Sergey Skripal និងកូនស្រីកាត់ ដើម្បីបន្ទាប កិត្យានុភាពរបស់ទីក្រុងមូស្គូ។
រុស្ស៊ីរិះគន់អង់គ្លេសប្រឌិតរឿង - អង់គ្លេសបញ្ជាក់សារជាថ្មីឡើងវិញនូវការចោតប្រកាន់នានា - ảnh 1 រុស្ស៊ីរិះគន់អង់គ្លេសប្រឌិតរឿង - អង់គ្លេសបញ្ជាក់សារជាថ្មីឡើងវិញនូវការចោតប្រកាន់នានា

ថ្លែងមតិក្នុងកិច្ចប្រជុំវិសាមញ្ញរបស់អង្គការហាមប្រើអាវុធគីមី (OPCW) នៅទីក្រុង La Haye (ប្រទេសហូឡង់) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ OPCW លោក Alexander Shulgin បានសង្កត់ធ្ងន់ថារុស្ស៊ី នឹងមិនទទួលយកការសន្និដ្ឋានណាមួយឡើយ ដែលពាក់ព័ន្ធនឹងការ បំពុលនេះទាល់តែអ្នកជំនាញរុស្ស៊ីបានជួបប្រទះជាមួយជនរងគ្រោះ ក៏ដូចជា ទទួលបាន គំរូជាតិគីមី និង លទ្ធផលវិភាគរបស់អ្នកជំនាញរបស់ OPCW ផងដែរ។

លោកក៏បានថ្កោលទោសចំពោះការលាក់លៀមព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេសអំពីពលរដ្ឋរុស្ស៊ីដែលមានឈ្មោះ Yulia Skripal - កូនស្រីរបស់លោក Sergei Skripal ដោយបានចាត់ទុកជាសក្ខីភាពបញ្ជាក់ថា នាង Yulia Skripal បានក្លាយជាចំណាប់ខ្មាំង របស់រដ្ឋាភិបាលអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ