រុស្ស៊ីរៀបចំពិធីកាន់ទុកជាតិបណ្ដាជនរងគ្រោះក្នុងការធ្លាក់យន្តហោះនៅអេហ្ស៊ីប
|
រុស្ស៊ីរៀបចំពិធីកាន់ទុកជាតិបណ្ដាជនរងគ្រោះក្នុងការធ្លាក់យន្តហោះនៅអេហ្ស៊ីប (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា ប្រទេសរុស្ស៊ីទាំងមូលបានរៀបចំពិធីកាន់ទុក
ជាតិសំដៅរំលែកទុកជនរងគ្រោះចំនួន ២២៤ នាក់ដែលត្រូវស្លាប់ក្នុងគ្រោះថ្នាក់
ធ្លាក់យន្តហោះនៅអេហ្ស៊ីបនាថ្ងៃទី ៣១ តុលា កន្លងមក។ បណ្ដាស្ថាប័នរដ្ឋ
រដ្ឋាភិបាលនិងរដ្ឋសភារុស្ស៊ីសុទ្ធតែបង្ហូតទង់ពាក់កណ្ដាលរាល់សកម្មភាព
កំសាន្តទាំងឡាយត្រូវបានផ្អាក។ រដ្ឋអំណាចទីក្រុង Saint Petersburg បានសម្រេច
កាន់ទុក ជនរងគ្រោះដល់ថ្ងៃទី ៣ វិច្ឆិកា។ យន្តហោះ Airbus A-321 នៃក្រុមហ៊ុន
អាកាសចរណ៍ Kogalymavia បានធ្លាក់នាថ្ងៃទី ៣១ តុលា បន្ទាប់ហោះចេញពី
មណ្ឌលសំរាកលំហែកាយ Sharm El Sheikh ទៅកាន់ទីក្រុង Saint Petersburg
របស់រុស្ស៊ី។ រុស្ស៊ីបានបញ្ជូនយន្តហោះចំនួន ៣ គ្រឿងរួមជាមួយក្រុមបេសក
ម្មពិសេសទៅកាន់ឧបទ្វីប Sinai ដើម្បីដោះស្រាយរឿងហេតុពោលខាងលើ
ព្រមទាំង ដឹកសាកសពជនរងគ្រោះវិលត្រឡបមកប្រទេសវិញ។ គណៈកម្មា
ធិការធ្វើការស៊ើបអង្កេតរបស់រុស្ស៊ីបានឲ្យដឹងថា៖ គេនឹងពិនិត្យមើលរាល់
លទ្ធភាពក្នុងដំណើរការស៊ើបអង្គេតបំភ្លឺមូលហេតុដែលធ្វើឲ្យយន្តហោះនេះ
ធ្លាក់។ ក្នុងពេលនោះបណ្ដាអ្នកជំនាញការអេហ្ស៊ីបបានចាប់ផ្តើមបកស្រាយ
អំពីប្រអប់ខ្មៅចំនួនពីរនៃយន្តហោះពោលខាងលើ។ តាមគំរោង ការស្តារ
ទិន្នន័យឡើងវិញអាចអូសបន្លាយក្នុងរយៈពេលប៉ុន្មានថ្ងៃ៕