រុស្ស៊ីលើកឡើង លក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពលោកខាងលិចប្រឆាំងនឹងIS

(VOVworld)-នាថ្ងៃទី១៩វិច្ឆិកា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក Sergei Lavrov បាន
ប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាព យោធា
លោកខាងលិចដែលកំពុងប្រយុទ្ធជាមួយពួគឧទ្ទាម IS ​ប្រសិនបើសមាជិកនានា នៃសម្ព័ន្ធភាពនេះគោរពអធិបតេយ្យភាពរបស់ស៊ីរី ។ ក្នុងការឆ្លើយសំភាសន៍
ជាមួយវិទ្យុសម្លេងរុស្ស៊ី លោក Lavrov បានអះអាងថា “យើងខ្ញុំត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការជាមួយប្រទេសនានាជាសមាជិករបស់សម្ព័ន្ធភាពអន្តរ
ជាតិប្រឆាំង IS និងត្រៀមជាស្រេចសហការជាមួយពួកគេប្រសិនបើពួកគេគោរព អធិបតេយ្យភាពក៏ដូចជាផលប្រយោជន៍របស់ថ្នាក់ដឹកនាំស៊ីរី”។ តាមផែនការ រដ្ឋ
មន្ត្រី Lavrov នឹងទៅទស្សនកិច្ចប្រទេសទួរគីនាថ្ងៃទី២៥វិច្ឆិកា ដើម្បីចូលរួមកិច្ច ប្រជុំលើកទី៥នៃក្រុមផែនការយុទ្ធសាស្ត្ររុស្ស៊ី-ទួរគីសំដៅផ្លាស់ប្តូរព័ត៌មានស្តីពី
ស្ថានភាពនៅស៊ីរី មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ