រុស្ស៊ីវាយតម្លៃជាវិជ្ជមានចំពោះសម្មភាពកិច្ចការបរទេសឆ្នាំ ២០១៧

(VOVWORLD) -នាថ្ងៃទី ២៥ មករាក្រសួងការបរទេសរុស្ស៊ី បានប្រកាសរបាយការណ៍វាយតម្លៃលើលទ្ធផលសកម្មភាពកិច្ចការបរទេសឆ្នាំ ២០១៧ក្នុងនោះម៉ូស្គូបានទទួលស្គាលថាកិច្ចសន្ទនានយោបាយជាមួយសហភាពអឺរ៉ុប (EU) កំពុងបានស្តារឡើងវិញ។
រុស្ស៊ីវាយតម្លៃជាវិជ្ជមានចំពោះសម្មភាពកិច្ចការបរទេសឆ្នាំ ២០១៧ - ảnh 1រុស្ស៊ីវាយតម្លៃជាវិជ្ជមានចំពោះសម្មភាពកិច្ចការបរទេសឆ្នាំ ២០១៧ 

របាយការណ៍វាយតម្លៃនេះបានលើកច្បាស់ថា៖ ក្នុងឆ្នាំ ២០១៧នោះ ផ្នែកការទូតរបស់រុស្ស៊ី ដោះស្រាយបាននូវភារកិច្ចពហុទិស ស្ដីពីការធានាសន្តិសុខជាតិ និង បង្កលក្ខណៈងាយស្រួលនៅខាងក្រៅសម្រាប់ប្រទេសអភិវឌ្ឍន៍ឈានទៅមុខ។ រុស្ស៊ីរក្សាគោលនយោបាយកិច្ចកាបរទេសម្ចាស់ការ ជំរុញរបៀបវារៈឯកភាព និងលើកសំណើនូវវិធីដោះស្រាយបញ្ហាជម្លោះអន្តរជាតិ ដែលមានចរិតលក្ខណៈស្ថាបនា។ តាមការវាយតម្លៃថា ម៉ូស្គូបានអភិវឌ្ឍន៍ទំនាក់ទំនងដែលមានផលប្រយោជន៍ដូចគ្នាជាមួយគ្រប់ប្រទេសទាក់ទិន ហើយដើតួនាទីសកម្មក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ អង្គការនានា និងវេទិកាពហុភាគី។

ក្នុងទំនាក់ទំនងជាមួយអឺរ៉ុបនោះ របាយការណ៍វាយតម្លៃនេះបានសង្កត់ធ្ងន់ថា៖ រុស្ស៊ីបានរក្សារាល់ជំនួបប្រាស្រ័យនយោបាយសកម្មជាមួយគ្រប់ប្រទេសនាំមុខគេនៅអឺរ៉ុប ដូចជា៖ អាល្លឺម៉ង់ បារាំង និងអ៊ីតាលី។ រុស្ស៊ីបានអះអាងនូវតួនាទីជាអ្នកត្រួសត្រាយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ូលខាងជើង រៀបចំវេទិកាលើកទី ៤  “ប៉ូលខាងជើង - តំបន់សន្ទនាគ្នា”។ ជាពិសេស ក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប(EU) នោះ លទ្ធផលវិជ្ជមានគឺជាការរស់រានមានជីវិតឡើងវិញនូវកិច្ចសន្ទនាគោលនយោបាយថ្នាក់ខ្ពស់បំផុត ថ្នាក់ខ្ពស់ និងសហប្រតិបត្តិការឯកទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ