រុស្ស៊ីសង្ឃឹមថា៖ អាមេរិកនឹងចូលរួមក្នុងដំណើការសន្តិភាពនៅអ៊ុយក្រែន


រុស្ស៊ីសង្ឃឹមថា៖ អាមេរិកនឹងចូលរួមក្នុងដំណើការសន្តិភាពនៅអ៊ុយក្រែន - ảnh 1
រុស្ស៊ីសង្ឃឹមថា៖ អាមេរិកនឹងចូលរួមក្នុងដំណើការសន្តិភាពនៅអ៊ុយក្រែន (Image: VNA)

(VOVworld) – រុស្ស៊ីសង្ឃឹមថា៖ អាមេរិកអាចរាំងស្កាត់រដ្ឋអំណាចមជ្ឈឹមរបស់
អ៊ុយក្រែន ដំណើការយុទ្ធនាការថ្មីតម្រង់ទៅលើកំលាំងប្រឆាំងនៅភាគខាង
កើតប្រទេសនេះ។ នាថ្ងៃទី ១៩ ឧសភា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Grigory Karasin បានឲ្យដឹងថា៖ម៉ូស្គូកំពុងបញ្ចុះបណ្ចូលវ៉ាស៊ីនតោនអនុវត្ត
វិធានការនេះហើយអាមេរិកកំពុងតែយល់ដឹងនូវភាពចាំបាច់ក្នុងការអនុវត្ត
បណ្ដាកិច្ចព្រមព្រៀងទីក្រុង Minsk នាខែ កុម្ភៈ កន្លងទៅ។ តាមលោក Karasin
ថា៖ អាមេរិកមិនត្រូវចូលរួមយន្តការ Normandy ទេ។ វ៉ាស៊ីនតោនអាចចូលរួម
ដំណើការសន្តិភាពដោយឈរលើមូលដ្ឋានទ្វេភាគី។ ក្នុងការចរចារជាមួយ
ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Victoria Nuland ដែលកំពុង
មានដំណើទស្សនកិច្ចនៅរុស្ស៊ី លោក Karasin បានរំលឹកថា៖ វ៉ាស៊ីនតោន
អាចជះឥទ្ធពលដល់ Kiev សំដៅចាប់ផ្តើមការសន្ទនាចីរភាពជាមួយសាធារ
ណៈរដ្ឋស្វ័យប្រកាស Lugansk និង Donetsk។ លោក Karasin បានសង្កត់ធ្ងន់
ទៀតថា៖ រាល់ការខំប្រឹងប្រែងណាដែលធានាដោះស្រាយវិបត្តិនៅអ៊ុយក្រែន
អាចទទួលបរាជ័យ ប្រសិនបើគ្មានការសន្ទនាដោយផ្ទាល់ជាមួយសាធារណៈ
រដ្ឋស្វ័យប្រកាស Lugansk និង Donetsk នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ