រុស្ស៊ីសង្ឃឹមថានឹងមានកិច្ចសន្ទនាអំពីស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិកក្នុងពេលឆាប់ៗ

(VOVWORLD) - រុស្ស៊ីសង្ឃឹមថា នឹងចាប់ផ្ដើមវង់ចរចាដើមដំបូងជាមួយអាមេរិកអំពីស្ថិរភាពយុទ្ធ សាស្ត្រក្នុងខែនេះតែម្ដង។ នេះបើតាមសេចក្ដីប្រកាសរបស់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅពេលឆ្លើយសម្ភាសន៍ទស្សនាវដ្ដី International Affairs ក្នុង ច្បាប់ចេញនាថ្ងៃទី៦ ខែកក្កដា។

រុស្ស៊ីសង្ឃឹមថានឹងមានកិច្ចសន្ទនាអំពីស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិកក្នុងពេលឆាប់ៗ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Ryabkov។ (រូបថត៖ AFP/VNA)
តាមលោកអនុរដ្ឋមន្រ្តី Ryabkov ថា ម៉ូស្គូក៏សង្ឃឹមថា កិច្ចចរចានេះនឹងក្លាយទៅ ជាទម្រង់សន្ទនាមួយរវាងប្រទេសទាំងពីរក្រោយមកនេះផងដែរ។ លោកបានសង្កត់ធ្ងន់ ថា កិច្ចសន្ទនានៅពេលខាងមុខគួរតែជាកិច្ចសន្ទនាអន្តរស្ថាប័ន ហើយប្រព្រឹត្តទៅនៅ ថ្នាក់ផ្សេងៗគ្នាជាច្រើន។ លោកសង្ឃឹមថា អាមេរិកនឹងយល់ព្រមនឹងការរៀបចំកិច្ច សន្ទនាតាមទម្រង់នេះ។
និយាយដល់វិធានការដាក់ទណ្ឌកម្មរបស់អាមេរិកតម្រង់ទៅលើរុស្ស៊ី លោក អនុរដ្ឋមន្រ្តី Ryabkov ចាត់ទុកថា វ៉ាស៊ីនតោណមិនអាចបោះបង់ចោលការប្រតិបត្តិបែប នេះឡើយ ទោះជាយល់ឃើញបាន “ភាពគ្មានប្រយោជន៍” របស់វាក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ