រុស្ស៊ីសន្យានូវគោលជំហរគាំទ្រស៊ីរី

រុស្ស៊ីសន្យានូវគោលជំហរគាំទ្រស៊ីរី - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+)

(VOVworkd) – នាថ្ងៃទី ១៤ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរសព្ទជាមួយសមភគីស៊ីរី លោក Bashar al-Assad សំដៅ ពិភាក្សាអំពីការងារត្រៀមរៀបចំឲ្យសន្និសទីសន្តិភាពអន្តរជាតិអំពីស៊ីរី ឬ ហៅ
ថា៖ សន្និសីទទីក្រុង Geneva លើកទី ២។ ប្រធានាធិបតីរុស្ស៊ី Putin បានសង្កត់
ធ្ងន់ទៅ​លើកិច្ចសន្យារបស់រុស្ស៊ីរួមជាមួយបណ្ដាដៃគូផ្សេងៗទៀតក្នុងការខំ
ប្រឹងប្រែងរៀប ចំឲ្យសន្និសីទទីក្រុង Geneva លើកទី ២ ព្រមទាំង វាយតំលៃ
ខ្ពស់ចំពោះ សុឆ័ន្ទៈរបស់នៃប្រធានាធិបតីស៊ីរីតាមរយៈការបញ្ជូនគណៈប្រ
តិភូរដ្ឋាភិបាល ស៊ីរីទៅចូលរួមសន្និសីទពោលខាងលើ។ ប្រធានាធិបតីរុស្ស៊ី
បានសង្ឃឹមថា៖ ភាគី ប្រឆាំងនៅស៊ីរីនឹងចូលរួមសន្និសីទនេះ។ ថ្នាក់ដឹកនាំ
របស់រុស្ស៊ីក៏បានសម្តែងនូវការពេញចិត្តចំពោះការសហការនៃរដ្ឋាភិបាល
ស៊ីរីជាមួយគណៈប្រតិភូរួមរបស់ អង្គការហាមឃាត់ការប្រើប្រាស់និងជួញ
ដូរអាវុធគីមី (OPCW) និង អ.ស.ប. ក្នុងការបំផ្លាញចោលឃ្លាំងអាវុធគីមីនៅ
ស៊ីរី។ រីឯខ្លួនវិញ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានថ្លែងអំណរ
គុណការជួយឧបត្ថម្ភក៏ដូចជាការគាំទ្ររបស់រុស្ស៊ីចំពោះប្រជាជនស៊ីរីហើយ
អះអាងជាថ្មីម្តងទៀតនូវគោលបំណងចងបង្កើនទំនាក់ ទំនងទ្វេភាគីនា
ពេលខាងមុខឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ