រុស្ស៊ីស្នើឲ្យ OSCE ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន


រុស្ស៊ីស្នើឲ្យ OSCE ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន - ảnh 1
រុស្ស៊ីស្នើឲ្យ OSCE ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ កក្កដា រុស្ស៊ីបានស្នើឲ្យក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការ សន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)  ដើម្បីដំណើរការកិច្ចប្រជុំជាបន្ទាន់អំពី ស្ថានភាពនាបច្ចុប្បន្ននៅតំបន់ខាងកើតអ៊ុយក្រែន។ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅ
OSCE លោក Andrei Kelin បានអះអាងថា៖ ម៉ូស្គូព្រួយបារម្ភដ៏ជ្រៀលជ្រៅចំពោះ
ផែនការនៃរដ្ឋអំណាច  Kiev អំពីការហ៊ុំព័ទ្ធខេត្ត Lugansk និងខេត្ត Donetsk ដែលអាច ធ្វើឲ្យស្ថានភាពនៅទីនេះកាន់តែអាក្រក់ទៅ។ រុស្ស៊ីក៏បានផ្កើមគំនិតអំពីការបង្កើតរបង មនុស្សធម៌សំរាប់ប្រជាជននៅទីនេះ។ បញ្ហានេះត្រូវបាន OSCE កំពុងពិនិត្យមើលនិង ជូនឡើងក្រុមប្រឹក្សាអចិន្ត្រៃយ៍ក្នុងកិច្ចប្រជុំ នាថ្ងៃទី ១០ កក្កដា ខាងមុខ។ ចំពោះមុខ ការដាក់សម្ពាធរបស់លោកខាងលិច ប្រធានាធិបតីអ៊ុយក្រែន លោក​ Petro Poroshenko បានប្រកាសត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយកំលាំងប្រឆាំងនៅតំបន់ភាគខាង
កើតអ៊ុយក្រែនដោយមានលក្ខ័ណថា៖ កំលាំងនេះ ត្រូវទម្លាក់អាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ