រុស្ស៊ីស្នើឲ្យដោះស្រាយវិបត្តិនៅព្រំដែនបេឡារុស្ស-ប៉ូឡូញ

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីជួយដោះស្រាយវិបត្តិជនភៀសខ្លួននៅព្រំដែនបេឡារុស្សនិងប៉ូឡូញ។

រុស្ស៊ីស្នើឲ្យដោះស្រាយវិបត្តិនៅព្រំដែនបេឡារុស្ស-ប៉ូឡូញ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឯកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ទីភ្នាក់ ងារសារព័ត៌មាន RIA បានដកស្រង់ប្រសាសន៍ របស់ប្រធានាធិ បតីរុស្ស៊ីលោក Vladimir Putin ក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋបានឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បី ជួយដោះស្រាយវិបត្តិជនភៀសខ្លួននេះតាមគ្រប់មធ្យោបាយ។ លោកប្រធានាធិបតី Putin ធ្លាប់បានធ្វើការពិភាក្សាជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ចំនួនពីរលើកមកហើយ ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិ។

សូមគូសបញ្ជាក់ថា ភាពតានតឹងរវាងបេឡារុស្សនិងប៉ូឡូញ បានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទីក្រុង Wacsava បានរិះគន់ទីក្រុង Minsk ដែលបានអនុញ្ញាតឱ្យក្រុមជនចំណាកស្រុកធ្វើចលនាដោយសេរីទៅកាន់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប(EU) ដែលបានដាក់ទណ្ឌកម្មលើបេឡារុស្ស ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ។ បេឡារុស្ស តែងតែបដិសេធការចោទប្រកាន់នេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ