រុស្ស៊ីស្វាគមន៍ការដែលអាមេរិកចូលរួមអនុវត្តកិច្ចព្រមព្រៀងស្ដីពីតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី១២ ឧសភា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ប្រកាសថា រុស្ស៊ីនឹងស្វាគមន៍ការរួមវិភាគទានទាំងអស់របស់អាមេរិកក្នុងការ អនុវត្តអនុស្សរណៈយោគយល់ស្ដីពីការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី។

រុស្ស៊ីស្វាគមន៍ការដែលអាមេរិកចូលរួមអនុវត្តកិច្ចព្រមព្រៀងស្ដីពីតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ឆ្វេង)និងសមភាគីអាមេរិកលោក Rex Tillerson (កណ្ដាល) (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១២ ឧសភា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ប្រកាសថា រុស្ស៊ីនឹងស្វាគមន៍ការរួមវិភាគទានទាំងអស់របស់អាមេរិកក្នុងការ អនុវត្តអនុស្សរណៈយោគយល់ស្ដីពីការបង្កើតតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅខាងក្រៅសន្និសីទរដ្ឋមន្រ្តីការបរទេសក្រុមប្រឹក្សាប៉ូលខាងជើងនៅរដ្ឋ Alaska របស់អាមេរិកនោះ រដ្ឋមន្រ្តីការបរទេស រុស្ស៊ីឲ្យដឹងថាអាមេរិកអាចនឹងចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍នៅតំបន់បន្ធូរស្រាលភាពតានតឹងនៅស៊ីរី ប៉ុន្តែប្រការនេះទាមទារឲ្យមានការយល់ព្រមរបស់ ភាគីទាក់ទិនទាំងអស់ រួមមានរដ្ឋអំណាចប្រទេសមជ្ឈឹមបូព៌ានេះទៀតផង។

ក្នុងពេលនោះ ថ្លែងមតិនៅលើទូរទស្សន៍នាថ្ងៃទី១១ ឧសភា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad សង្កត់ធ្ងន់ថា ការផ្ដើមគំនិតបង្កើតតំបន់បន្ធូរស្រាលភាព តានតឹងនៅប្រទេសនេះគឺជាការត្រឹមត្រូវ។តាមលោក Assad ថា គោលដៅនៃសកម្ម ភាពនេះគឺសំដៅការពារជនស៊ីវិលនិងបង្កលក្ខណៈសំរាប់កម្លាំងប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋអំណាច Damascus តាមនោះ ដោះស្រាយវិបត្តិដែលបានអូសបន្លាយក្នុងអំឡុង៦ឆ្នាំកន្លងទៅនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ