រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក
![រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_26/46_8_1330648231_47_quan-he-nga-my-1-quocte-giaoduc.net.vn_copy_copy.jpg) |
រុស្ស៊ីឡើងសម្លេងបរិហារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក |
(VOV)_ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី នាថ្ងៃទី២៥ មិនា បានបរិហារយុទ្ធសាស្ត្រ
សន្តិសុខជាតិថ្មីរបស់អាមេរិក នឹងបង្កអស្ថិរភាព និងធ្វើឯកតោភាគីរុស្ស៊ី។ ក្នុងសេចក្ដី
ថ្លែងការណ៍១ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចាត់ទុកថា៖ អាមេរិកនិងបណ្ដាសមា
ជិកសម្ព័ន្ធភាពនៅអឺរ៉ុប ប៉ុនប៉ង់បង្កើតឡើងដំណើការនយោបាយ១ប្រឆាំងរុស្ស៊ី នៅ
ប្រទេសដែលតែងតែបង្កើតទំនាក់ទំនងដៃគូជាមួយមូស្គូវ ក៏ដូចជាកាត់បន្ថយការជះ
ឥទ្ធិពលរបស់រុស្ស៊ី ។ ទន្ទឹមនឹងនោះ រុស្ស៊ី ក៏បានថ្កោលទោសអាមេរិកមានឧបាយ
កលផ្លាស់ប្តូររបបនយោបាយនៅរុស្ស៊ីទៀតផង។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexabder Lukashevich បានស្នើ
អាមេរិក និងបណ្ដាប្រទេស NATO លុបចោលជំហានដោយឯកតោភាគី សំដៅ
បង្កើតប្រព័ន្ធខែលការពារកាំជ្រូចនៅទ្វីបអឺរ៉ុប។
នាថ្ងៃទី៦ កុម្ភះ ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាស
យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី។ តាមនោះ អាមេរិកបានបញ្ជូលរុស្ស៊ីចូលក្នុងបញ្ជី
រាយនាមស្ដីអំពីបណ្ដាការគំរាមគំហែងសំខាន់បំផុតសំរាប់អាមេរិក៕