រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការសន្ទនាអំពីការគ្រប់គ្រងអាវុធពិភពលោក

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានចាត់ទុកថា សហរដ្ឋអាមេរិកកំពុងប្រដេញតាមគោលនយោបាយកិច្ចការបរទេស ដែលធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធពិភពលោកនិងបណ្តាលឱ្យមាន "ការវិល ត្រឡប់នៃនិន្នាការគ្រោះថ្នាក់" ។

ថ្លែងនៅក្នុងសន្និសីទស្តីពីការរំសាយសព្វាវុធនៅទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី ២៥ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិកបន្តការសន្ទនាស្តីពីការទប់ស្កាត់ ការរីកសាយអាវុធនុយក្លេអ៊ែរ និងការដាក់ពង្រាយអាវុធនៅលើលំហអវកាស។  រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានចាត់ទុកថា សហរដ្ឋអាមេរិកកំពុងប្រដេញតាមគោលនយោបាយកិច្ចការបរទេស ដែលធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធពិភពលោកនិងបណ្តាលឱ្យមាន "ការវិលត្រឡប់នៃនិន្នាការគ្រោះថ្នាក់" ។

រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការសន្ទនាអំពីការគ្រប់គ្រងអាវុធពិភពលោក - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TTXVN)

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថាបន្ទាប់ពីរយៈពេលជាង ១ ទសវត្សរ៍ ជាប់គាំងមក ប្រការសំខាន់នាបច្ចុប្បន្ននេះ គឺត្រូវមានសន្ធិសញ្ញាថ្មីមួយដើម្បីទប់ស្កាត់សកម្ម ភាពដាក់ពង្រាយអាវុធនៅលើលំហអវកាស។ ទីក្រុងម៉ូស្គូជឿជាក់ថាវាមិនយឺតពេលទេក្នុងការទប់ស្កាត់ជម្លោះនៅលើអវកាសនោះ ហើយអំពាវនាវឱ្យមានការចរចាពេញលេញដើម្បីទទួលបានសន្ធិសញ្ញាមួយស្ដីពីការទប់ស្កាត់ការ ដាក់ពង្រាយអាវុធនៅក្នុងលំហអវកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ