រុស្ស៊ីអំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការសន្ទនា

រុស្ស៊ីអំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការសន្ទនា - ảnh 1
រុស្ស៊ីអំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការសន្ទនា (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៧ មេសា រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីអាល្លឺម៉ង់និង​អាមេរិកបានដំណើការពិភាក្សាតាមទូរស័ព្ទអំពីវិធានការដោះស្រាយវិបត្តិនៅ
អ៊ុយក្រែន។តាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេស
រុស្ស៊ី លោក​ Sergei Lavrov បានអះអាងថា៖ ចំពោះមុខកាលៈទេសៈ ភាពតាន
តឹងដែលកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនៅបណ្តាខេត្តភាគខាងកើត
អ៊ុយក្រែនសហគមន៍អន្តរជាតិត្រូវជួយឧបត្ថម្ភជាបន្ទាន់ការសន្ទនាប្រជាជាតិ
រវាងគណៈបក្សនយោបាយនិងតំបន់ទាំងឡាយក្នុងប្រទេសអឺរ៉ុបខាងកើតនេះ
​ ដោយឈរលើការគោ រពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា។
មូស្គូបានចាត់ទុកថា៖ ការសន្ទនានេះត្រូវបានរៀបចំឡើងតាមរូបសណ្ឋានបើក
ទូលាយនិងប្រមូលផ្តុំ ពិភាក្សាអំពីកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងនោះមានការ
អនុវត្តយន្តការសហព័ន្ធនៅអ៊ុយក្រែន។ រុស្ស៊ីនិងអាមេរិកបានឯកភាពបន្តខំ
ប្រឹងប្រែងសហការជាមួយគ្នាសំដៅ ជំរុញការសន្ទនានេះ។ រីឯកខ្លួនវិញ រដ្ឋមន្ត្រី
ការបរទេសអាល្លឺម៉ង លោក​Frank Walter Steimenier ត្រៀមខ្លួនជាស្រេច
សហការជាមួយការផ្តើមគំនិតរបស់រុស្ស៊ី។ ក្នុងពេលនោះ ស្ថានភាពនៅបណ្តា
ខេត្តនៅអ៊ុយក្រែននៅតែប្រព្រឹត្តទៅដ៏ស្មុគស្មាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ