រុស្ស៊ីអំពាវនាវឲ្យភាគីប្រឆាំងនៅស៊ីរីគាំទ្រការខំប្រឹងប្រែងរបស់រុស្ស៊ីនិងអាមេរិក

(VOVworld) – នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យភាគីប្រឆាំងនៅស៊ីរីគាំទ្រការខំប្រឹងប្រែងរបស់រុស្ស៊ីនិង អាមេរិក ក្នុងការរៀបចំសន្និសីទអន្តរជាតិមួយ សំដៅស្វែងរកដំណោះស្រាយបញ្ឈប់ស្ថានភាព
អំពើហឹង្សានៅប្រទេសមជ្ឈឹមបូព៌ារនេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងនូវសារៈ
សំខាន់នៃការគាំទ្ររបស់ភាគីនានាចំពោះការផ្តើមគំនិត រុស្ស៊ី-អាមេរិក សំដៅអនុវត្តដ៏
ត្រឹមត្រូវការព្រមព្រៀងទីក្រុង Geneva ដែលបាន នាំចេញ នាខែ មិថុនា ឆ្នាំ ២០១២ នៅ
ស្វីស។ សម្ព័ន្ធភាពជនជាតិស៊ីរីប្រឆាំង (SNC) គ្រោងរៀបចំកិច្ចប្រជុំមួយនៅទីក្រុង
Istanbul នាថ្ងៃទី ២៣ ឧសភា ខាងមុខ សំដៅពីភាក្សាអំពីការផ្តើមគំនិតរបស់រុស្ស៊ីនិង
អាមេរិក។ ជាការពិតជាក់ ស្តែង ការព្រមព្រៀងទីក្រុង Geneva មិនទាន់អនុវត្តបានឡើយ
ដោយសារ ការខ្វែងគំនិតរវាងភាគីនានានៅស៊ីរី។ ចំពោះភាគីប្រឆាំងនៅស៊ីរី ការលាលែង ពីដំណែងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad គឺជាលក្ខ័ណដំបូង បង្អស់ មុនពេល គេដំណើរការចរចារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ