រុស្ស៊ីអះអាងជំហរសារជាថ្មីស្ដីពីការ​ស្តារឡើង​វិញ​គំនិតផ្តួចផ្តើម​គ្រាប់ធញ្ញជាតិ​សមុទ្រខ្មៅ

(VOVWORLD) - ភាគីរុស្ស៊ីស្វាគមន៍ការខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបានផ្ញើសំណើមកកាន់ភាគីរុស្ស៊ីដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលបានផុតកំណត់នាខែកក្កដាឆ្នាំនេះ។
រុស្ស៊ីអះអាងជំហរសារជាថ្មីស្ដីពីការ​ស្តារឡើង​វិញ​គំនិតផ្តួចផ្តើម​គ្រាប់ធញ្ញជាតិ​សមុទ្រខ្មៅ - ảnh 1កប៉ាល់ដឹកគ្រាប់ធញ្ញជាតិធ្វើដំណើរតាមច្រកសមុទ្រ Bosphorus របស់ទួរគី ឆ្ពោះទៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី។ រូបថត៖ AFP/TTXVN

កាលពីម្សិលមិញ (ថ្ងៃទី ១០ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអះអាងសារជាថ្មីថា រុស្ស៊ីនឹងវិលត្រលប់ទៅ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញ ប្រសិនបើលក្ខខណ្ឌរបស់រុស្ស៊ីទាក់ទងនឹងការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ប្រទេសនេះទៅកាន់ទីផ្សារពិភពលោកត្រូវបានឆ្លើយតប។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីលើពិភពលោក (G20) ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi (ឥណ្ឌា) រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីស្វាគមន៍ការខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបានផ្ញើសំណើមកកាន់ភាគីរុស្ស៊ីដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលបានផុតកំណត់នាខែកក្កដាឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ក៏បានរំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់លោកប្រធានាធិបតី Vladimir Putin ដោយបញ្ជាក់ថា រុស្ស៊ីនឹងវិលត្រឡប់ទៅអនុវត្តន៍គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនៅកាលបរិច្ឆេទពិតប្រាកដ នៅពេលដែលសកម្មភាពចាំបាច់ទាំងអស់ត្រូវបានអនុវត្តន៍ សំដៅ លុបបំបាត់រាល់ឧបសគ្គចំពោះប្រតិបត្តិការនាំចេញជី និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ