រុស្ស៊ីអះអាងថា ចាំបាច់ត្រូវដំណើរការ “ផែនការ Marshall” ជាមួយស៊ីរី

រុស្ស៊ីអះអាងថា ចាំបាច់ត្រូវដំណើរការ “ផែនការ Marshall” ជាមួយស៊ីរី - ảnh 1
កុមារាមួយនាក់ត្រូវបានបញ្ជូនចេញពីសំណង់បែកបាក់ក្រោយពីការវាយប្រហារតាមជើងអាកាសនៅក្រុង Aleppo កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៨​ តុលា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov
ចាត់ទុកថា ស៊ីរីត្រូវការ “ផែនការ Marshall” មួយ ដូចកិច្ចព្រមព្រៀងរបស់លោកខាង
លិចសំដៅជួយឧបត្ថម្ភអាល្លឺម៉ង់ក្រោយសង្គ្រាម។ថ្លែងមតិបន្ទាប់ពីជំនួបចរចារជា
មួយសមភាគីស៊ីរីនិងអ៊ីរ៉ង់នៅរដ្ឋធានីម៉ូស្គូ លោក Lavrov សង្កត់ធ្ងន់ថា បទដាក់
ទណ្ឌកម្មដោយខុសច្បាប់តម្រង់ទៅលើស៊ីរី នឹងបង្ខូចប្រជាជនស៊ីរី  ហេតុ នេះហើយ
គ្មានជម្រើសផ្សេងណាមួយក្រៅពីដំណោះស្រាយនយោបាយ សំរាប់សង្គ្រាមស៊ីវិល
នៅប្រទេសមជ្ឈឹមបូព៌ានេះ។រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេស ស៊ីរីលោក Walid al-
Muallem ចាត់ទុកថា សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក កំពុងលើកទឹកចិត្ត
ខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ធ្វើដំណើរ ពីទីក្រុង Mosul
 របស់អ៊ីរ៉ាក់ទៅកាន់ទីក្រុង Raqqa ដែលជាកំពែងរបស់អង្គការ ភេរវកម្មនេះនៅ
ប៉ែកខាងជើងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ