រុស្ស៊ីអះអាងថា បទដាក់ទណ្ឌកម្មរបស់លោកខាងលិច​មិនអាច​ប៉ះពាល់​ដល់​ខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះឡើយ

(VOVWORLD) - បទដាក់ទណ្ឌកម្មនានាលោកខាងលិចសំដៅធ្វើឲ្យចុះខ្សោយស្ថិរភាពហិរញ្ញវត្ថុរបស់រុស្ស៊ីសុទ្ធតែរងបរាជ័យទាំងស្រុង។
រុស្ស៊ីអះអាងថា បទដាក់ទណ្ឌកម្មរបស់លោកខាងលិច​មិនអាច​ប៉ះពាល់​ដល់​ខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះឡើយ - ảnh 1នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin (រូបថត៖ VNA)

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានថ្លែងដូច្នេះកាលពីថ្ងៃទី ៨ កញ្ញានៅវេទិកាហិរញ្ញវត្ថុនៅទីក្រុងម៉ូស្គូ។ លោក Mishustin បានលើកច្បាស់ថា រដ្ឋាភិបាលរុស្ស៊ី ទទួលបានជោគជ័យក្នុងការកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់ពីបទដាក់ទណ្ឌកម្មលើប្រជាជន និងសហគ្រាសរុស្ស៊ី។ លោក Mishustin ក៏បានទទួលស្គាល់ថា ខឿនសេដ្ឋកិច្ចត្រូវឈរទ្រឹងដោយសារបទដាក់ទណ្ឌកម្មគឺជៀសមិនរួចឡើយ ប៉ុន្តែ ប្រការនេះមិនមានន័យថាខឿនសេដ្ឋកិច្ចត្រូវរងការវិនាសឡើយ។

នៅថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន MTI បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មចំនួន ១១ ០០០ ប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែអ្វីៗសុទ្ធតែមិនទទួលបានជោគជ័យឡើយ។ លោកនាយករដ្ឋមន្ត្រី Orban ក៏បានកត់សម្គាល់ថា ស្ថានការណ៍អតិផរណា និងកង្វះថាមពលយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីបទដាក់ដាក់ទណ្ឌកម្មអាចធ្វើឱ្យអឺរ៉ុបកាន់តែជួបការលំបាកជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ