រុស្ស៊ី​​អះអាង​ពី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ស.ប.ប​ កូរ៉េ

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoygu បានជួបពិភាក្សាជាមួយសមភាគីស.ប.ប កូរ៉េ លោក Kang Sun-nam នៅទីក្រុងព្យុងយ៉ាង។ 
រុស្ស៊ី​​អះអាង​ពី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ស.ប.ប​ កូរ៉េ - ảnh 1រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoygu បានជួបពិភាក្សាជាមួយសមភាគីស.ប.ប កូរ៉េ លោក Kang Sun-nam នៅទីក្រុងព្យុងយ៉ាង។ រូបថត៖ TASS

លោក Sergey Shoygu កំពុងបំពេញទស្សនកិច្ចនៅស.ប.ប កូរ៉េ  ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមកូរ៉េ (១៩៥៣-២០២៣) ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Sergey Shoygu បានអះអាងថា នឹងបន្តអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ យោងតាមមន្ត្រីការពារជាតិរុស្ស៊ី កិច្ចសហប្រតិបត្តិការរុស្ស៊ី-ស.ប.បកូរ៉េ កំពុងត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ដំណើរទស្សនៈកិច្ចជាផ្លូវការរបស់តំណាងជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បានរួមចំណែកដល់ការរក្សាសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ លោករដ្ឋមន្ត្រី Sergey Shoygu បានសង្កត់ធ្ងន់ថា ស.ប.បកូរ៉េ  គឺជាដៃគូដ៏សំខាន់របស់រុស្ស៊ី។

មុននេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមស.ប.បកូរ៉េ (KCNA) បានរាយការណ៍ថា គណៈប្រតិភូយោធារុស្ស៊ីនិងគណៈប្រតិភូជាន់ខ្ពស់ចិន បានមកដល់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៧០នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ជាលាយលក្ខណ៍អក្សរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ