រៃអង្គាសអំណោយចំនួន១លានចំណែកជូនគ្រួសារក្រីក្រ

(VOVworld)-យោងតាមព័ត៌មានពីមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមនា
ថ្ងៃទី៦មករាថា ចលនា “បុណ្យចូលឆ្នាំប្រពៃណី២០១៦ ដើម្បីជនក្រីក្រនិងជនរង គ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ” ឆ្ពោះទៅគោលដៅរៃអង្គាសអំណោយ បុណ្យតេតចំនួន១លានចំណែកសម្រាប់ជូនគ្រួសារជនក្រីក្រទូទាំងប្រទេស។ ដើម្បីចលនានេះដំណើរការប្រកបដោយប្រសិទ្ធិភាព ក្លោងទ្វាព័ត៌មានមនុស្សធម៌ អេឡិកត្រូនិកបានបំផុសយុទ្ធនាការផ្ញើរសាររៃអង្គាសប្រាក់ចាប់ពីថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០១៥ដល់ថ្ងៃទី២៥វិច្ឆិកា២០១៦។ ជួយជ្រោមជ្រែងចលនានេះ  សមាគម កាកបាតក្រហមវៀតណាមបានរៀបចំសកម្មភាពជាច្រើន ក្នុងនោះមានការប្រ
ឡងរូបថត Online។ ការប្រឡងនេះសំដៅផ្សព្វផ្សាយនូវតម្លៃមនុស្សធម៌របស់
ប្រជាជាតិវៀតណាម ដែលទាក់ទាញការចូលរួមរបស់សង្គមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ