លោក Abdullah Abdullah ប្រកាសដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន

លោក Abdullah Abdullah ប្រកាសដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន - ảnh 1
លោក Abdullah Abdullah ប្រកាសដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ កក្កដា បេក្ខជន និងជាអតីតរដ្ឋមន្ត្រីការបរទេសរបស់
អាប់ហ្គានីស្ថាន លោក Abdullah Abdullah បានប្រកាសដណ្តើមជ័យជំនេះក្នុង
ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ។ ថ្លែងមតិនៅរដ្ឋធានី Kabul លោក
Abdullah បានអះអាងថា៖ លោកនឹងបន្តការតស៊ូក្នុងការបោះឆ្នោតប្រធានាធិបតី
ហើយ អំពាវនាវឲ្យអ្នកគាំទ្រអត់ធ្មត់។ អតីតរដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថាន
ក៏បានសង្កត់ ធ្ងន់ថា៖ លទ្ធផលដំបូងនៃការបោះឆ្នោតដែលត្រូវបានប្រកាសនា
ថ្ងៃទី ៧ កក្កដា គឺខុសច្បាប់និងលោកមិនទទួលស្គាល់លទ្ធផលនេះឡើយ។
ប៉ុន្តែ លោក Abdullah  ក៏បានអំពាវនាវឲ្យប្រជាជនរក្សាសាមគ្គីភាពក្នុងពេលដែល
ប្រទេសជាតិកំពុងប្រឈមមុខនឹងដំណើរការផ្ទេរប្រគល់សិទ្ធិអំណាចដ៏ស្មុគស្មាញ
នាបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ