លោក Boris Johnson មិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសទេ


លោក Boris Johnson មិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសទេ - ảnh 1
លោក Boris Johnson មិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសទេ (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ មិថុនា អតីតាអភិបាលក្រុងឡុង លោក Boris Johnson
 បាន ប្រកាសដោយចៃដន្យមិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់
អង់គ្លេសបន្ទាប់ពី លោក  David Cameron លាលែងពីដំណែងឡើយ។ ថ្លែងមតិនៅ
ទីក្រុងឡុង អ្ននយោបាយរបស់គណៈបក្សអភិរក្សនិយមបានឲ្យដឹងថា៖ សេចក្តី
សម្រេចពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីលោកពិគ្រោះយោបល់ជាមួយ
បណ្ដាសហសេវិក​ដោយឈរលើការវាយតំលៃ​ក្នុង ស្ថានភាពជាក់ស្តែង ហើយ​សម្ព័ន្ធ
មិត្តជិតស្និតរបស់លោកក្នុងភាគីគាំទ្រ  Brexit គឺរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អង់គ្លេស
 លោក  Michael Gove  បានប្រកាសនឹងចុះឈ្មោះក្នុងការបោះ ឆ្នោតអ្នកបន្ត
លោក David Cameron។ រហូតមកដល់ពេលនេះ​ រដ្ឋមន្ត្រីក្រសូងយុត្តិធម៌ លោក
Michael Gove   និងរដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Theresa May​ គឺជាបេក្ខជនលេច
ធ្លោបជាង គេក្នុងការប្រណាំងដណ្តើមដំណែងធ្វើជានាយករដ្ឋមន្ត្រីរបស់អង់គ្លស។​
សេចក្តីសម្រេចរបស់ លោក  Boris Johnson អាចបង្កលក្ខណៈងាយស្រួលសំរាប់
លោកស្រី Theresa May៕

ប្រតិកម្មទៅវិញ

ផ្សេងៗ