លោក Donal Trump ត្រូវបានគណបក្សសាធារណៈរដ្ឋតែងតាំងជាផ្លូវការឱ្យឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក

(VOVWORLD) - នៅថ្ងៃដដែលនោះ លោក Trump បានប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក James David Vance ជាបេក្ខជនអនុប្រធានាធិបតី។
លោក Donal Trump ត្រូវបានគណបក្សសាធារណៈរដ្ឋតែងតាំងជាផ្លូវការឱ្យឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក - ảnh 1បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump ។ រូបថត៖ ស៊ីនហួ

ក្នុងសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលបានបើកនាថ្ងៃទី ១៥ ខែកក្កដា ម៉ោងក្នុងស្រុក នៅទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋអាមេរិក អតីតប្រធានាធិបតីលោក Donald Trump ដែលជាបេក្ខជនជួរមុខរបស់គណបក្សនេះ ត្រូវបានតែងតាំងជាផ្លូវការឲ្យឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាឆ្នាំនេះ។ លោក Trump នឹងថ្លែងសុន្ទរកថាទទួលយកការតែងតាំងនាថ្ងៃព្រហស្បតិ៍ទី ១៨ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃសមាជ។ នេះគឺជាលើកទីបីហើយដែលលោក Trump តំណាងឲ្យគណបក្សសាធារណរដ្ឋឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ ២០១៦។

នៅថ្ងៃដដែលនោះ លោក Trump បានប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក James David Vance ជាបេក្ខជនអនុប្រធានាធិបតី។ សមាជិកព្រឹទ្ធសភា Vance អាយុ ៣៩ ឆ្នាំ មានទស្សនៈនយោបាយទាំងនយោបាយក្នុងប្រទេស និងការបរទេសមានលក្ខណៈស្រដៀងគ្នាជាមួយគោលនយោបាយរបស់លោក Trump ។

មុននោះ នាថ្ងៃដដែល សមាជជាតិរបស់គណបក្សសាធារណរដ្ឋ ដោយមានការចូលរួមពីប្រតិភូចំនួន ២៤០០ នាក់បានបើកជាមួយនឹងប្រធានបទដាច់ដោយឡែកជុំវិញពាក្យស្លោក “ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត” របស់ អតីតប្រធានាធិបតីអាមឹរិក លោក Donald Trump៕

ប្រតិកម្មទៅវិញ

ផ្សេងៗ