លោក Donald Trump បានក្លាយ​ជាប្រធានាធិបតីអាមេរិក​ដើមដំបូង​ដែលត្រូវបានចោទប្រកាន់ពីរដងក្នុងអាណត្តិតែមួយ

(VOVWORLD) - ដោយមានសំឡេងឆ្នោតគាំទ្រចំនួន ២៣២ សំឡេង និងសម្លេងប្រឆាំង ចំនួន ១៩៧ សំឡេងនោះ សភាអាមេរិកនៅថ្ងៃទី ១៣ ខែមករាបានអនុម័តជាផ្លូវការលើសេចក្ដីសម្រេចចិត្តស្ដីពីនីតិវិធីដកតំណែងលោកប្រធានាធិបតីអាមេរិក Donald Trump ពីបទញុះញង់ឱ្យមានអំពើហឹង្សា។ 
លោក Donald Trump បានក្លាយ​ជាប្រធានាធិបតីអាមេរិក​ដើមដំបូង​ដែលត្រូវបានចោទប្រកាន់ពីរដងក្នុងអាណត្តិតែមួយ - ảnh 1លោកប្រធានាធិបតីអាមេរិក Donald Trump

មានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១០ រូប បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តនេះ។ ដូច្នេះលោក Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានចោទប្រកាន់ពីរដងក្នុងអាណត្តិតែមួយ។ សេចក្ដីសម្រេចចិត្តស្ដីពីនីតិវិធីដកតំណែងលើកនេះ ត្រូវបានគណបក្សប្រជាធិបតេយ្យលើកឡើងនៅសភា ក្រោយពីកើតមានរឿងហេតុកាលពីថ្ងៃទី ៦ ខែមករា ខណៈពេលដែលក្រុមមនុស្សគាំទ្រលោក Donald Trump បានធ្វើបាតុកម្មហឹង្សានៅអគារសភា ដែលបណ្ដាលឲ្យមនុស្សចំនួន ៥ នាក់ត្រូវស្លាប់ ហើយអាក់ខានដល់សម័យប្រជុំសភា សំដៅរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត ដែលបានបោះឆ្នោតប្រធានាធិបតី និងអនុប្រធានាធិបតី។ លោក Trump ត្រូវបានចោទប្រកាន់ពីបទបញ្ចេញមតិដែលញុះញង់ក្រុមបាតុករ ហើយបង្កឱ្យមានផលវិបាកដូចដែលបានពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ