លោក Joko Widodo ជាប់ឆ្នោតធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ីអាណត្តិទី២

(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិឥណ្ឌូនេស៊ី បានប្រកាសលទ្ធផលជាផ្លូវការអំពីការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសាកន្លងទៅ បានបញ្ជាក់ថា លោក Joko Widodo បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីឥណ្ឌូនេស៊ីសារជាម្តងទៀត សំរាប់អាណត្តិទី២។
លោក Joko Widodo ជាប់ឆ្នោតធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ីអាណត្តិទី២ - ảnh 1 លោក Joko Widodo ជាប់ឆ្នោតធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ីអាណត្តិទី២

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា លោក Joko Widodo បានទទួលជ័យជំនះដោយមានសម្លេងគាំទ្រចំនួន ៥៥,៥% បើប្រៀបធៀបនឹងសម្លេងគាំទ្រចំនួន ៤៤,៥% របស់គូប្រជែង លោក Prabowo Subianto ។  យោងតាមលទ្ធផលកាលពីមុននោះ គណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ីនឹងប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២២ខែឧសភាខាងមុខ។ ដើម្បីធានាសន្តិសុខសេចក្តីប្រកាសលទ្ធផលនៃការបោះឆ្នោតនេះ ឥណ្ឌូណេស៊ីបានរឹតបន្តឹងសន្តិសុខដោយដាក់ពង្រាយប៉ូលីសនិងទាហានចំនួន ៣២.០០០ នាក់ស្ថិតនៅក្នុងស្ថានភាពត្រៀមខ្លួនជាស្រេចនៅទីក្រុងហ្សាកាតាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ