លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ក្នុងឱកាសលោកស្រីចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។
លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC  - ảnh 1លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយថ្នាក់ដឹកនាំ
នៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC  

នាព្រឹកថ្ងៃទី ១០ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ក្នុងឱកាសលោកស្រីចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃថា ទំនាក់ទំនងវៀតណាម - នូវែលសេឡង់កំពុង អភិវឌ្ឍន៍ដ៏ល្អប្រសើរ និងកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងជួបប្រាស្រ័យប្រជាជន។

ក៏នាព្រឹកថ្ងៃទី ១០ វិច្ឆិកា លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងទំនាក់ទំនងវៀតណាម - អូស្ត្រាលី បន្ទាប់ពីពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនដៃគូលើគ្រប់ជ្រុងជ្រោយ ឆ្នាំ ២០១៥។ ដោយផ្អែកលើគ្រឹះស្ថានដ៏រឹងមាំនេះ ភាគីទាំងពីរឯកភាពឆាប់លើកកំពស់ទំនាក់ទំនងវៀតណាម - អូស្ត្រាលីជាដៃគូយុទ្ធសាស្រ្ត។

ក៏ក្នុងថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយសហគ្រាសឈានមុខគេរបស់អូស្ត្រាលី ក្នុងវិស័យ ខុខាភិបាល ផលិតកម្ម កែច្នៃ ប្រេងឧស្ម័នអាកាសចរណ៍ និងផលិតផលកសិកម្មដែលមានគុណភាពខ្ពស់នោះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះសហគ្រាសអូស្រ្តាលីដែលបានមកវៀតណាម អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់  CEO ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ APEC ២០១៧ ហើយវាយតម្លៃខ្ពស់លើតួនាទីរបស់សហគ្រាសក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ