លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត Fukuoka ប្រទេសជប៉ុន

(VOVWORLD) -អភិបាលខេត្ត លោក Hiroshi Ogawa បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់គណប្រតិភូនៅទីក្រុងហាណូយលើកនេះ គឺដើម្បីរំលឹកខួបអនុស្សវរីយ៍លើកទី ១០ ទិវាបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយទីក្រុងហាណូយ។
លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត Fukuoka ប្រទេសជប៉ុន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថតរូបជាមួយគណៈប្រតិភូខេត្ត Fukuoka (VOV)

នាល្ងាចថ្ងៃទី ២៧ មិថុនា នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយលោកHiroshi Ogawa អភិបាលខេត្ត Fukuoka (ជប៉ុន) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានស្នើឲ្យខេត្ត Fukuoka បង្កើនទំនាក់ទំនងចងសម្ព័ន្ធមេត្រីជាមួយតំបន់នានារបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Fukuoka បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ដែលមានប្រៀបខ្លាំង ដើម្បីភាគីទាំងពីរអភិវឌ្ឍន៍ និងមានផលប្រយោជន៍ដូចគ្នា។

រីឯខ្លួនវិញ អភិបាលខេត្ត លោក Hiroshi Ogawa បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់គណប្រតិភូនៅទីក្រុងហាណូយលើកនេះ គឺដើម្បីរំលឹកខួបអនុស្សវរីយ៍លើកទី ១០ ទិវាបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយទីក្រុងហាណូយ។ លោកបន្តថាខេត្ត Fukuoka និងទីក្រុងហាណូយមានសកម្មភាពជួបប្រាស្រ័យលើគ្រប់វិស័យ។ លោក Hiroshi Ogawa បានស្នើឲ្យភាគីទាំងពីរ គប្បីបង្កើនការជួបប្រាស្រ័យប្រជាជន ហើយតាមនោះរួមវិភាគទានទៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពិរប្រកបដោយភាពរឹងមាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ