លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីភាពពិធីជប់លៀងអន្តរជាតិក្នុងឱកាសបុណ្យឯករាជ្យជាតិ

(VOVWORLD) -នាយប់ថ្ងៃទី ៣១ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមវៀតណាម លោក  Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីជប់លៀងដ៏មហោឡារឹកជូនឯកអគ្គរដ្ឋទូត តំណាង ប្រធានបណ្ដាអង្គការអន្តរជាតិ ប្រចាំនៅវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ 
 លោក  Nguyen Xuan Phuc អញ្ជើញជាអធិបតីភាពពិធីជប់លៀងអន្តរជាតិក្នុងឱកាសបុណ្យឯករាជ្យជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc 

នាយប់ថ្ងៃទី ៣១ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមវៀតណាម លោក  Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីជប់លៀងដ៏មហោឡារឹកជូនឯកអគ្គរដ្ឋទូត តំណាង ប្រធានបណ្ដាអង្គការអន្តរជាតិ ប្រចាំនៅវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា ពង្រីកប្រពៃណី ៧២ ឆ្នាំ បង្កើតប្រទេសជាតិ វៀតណាមបន្តខំប្រឹងប្រែងកសាងរដ្ឋាភិបាលស្ថាបនា អភិវឌ្ឍន៍ សកម្មភាព និងបម្រើប្រជាជន។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

"នាពេលបច្ចុប្បន្ន យើងខ្ញុំកំពុងប្រមូលផ្ដុំអនុវត្តរាល់ដំណោះស្រាយលោតផ្លោះ និងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបញ្ជាណែនាំ ហើយលើកកំពស់ទិន្នផលប្រកបដោយប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ព្រមទាំងជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន និងសហគ្រាស ខិតខំប្រឹងប្រែងធានារាល់គោលដៅកំណើន និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងគ្របដណ្ដប់"។

អនុវត្តន៍គោលនយោបាយឯករាជ្យ ម្ចាស់ការ និងសន្តិភាព វៀតណាមកំពុងម្ចាស់ការជំរុញសហប្រតិបត្តិការ ធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានសាមគ្គីភាព ឯកភាព និងបង្កើនតួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួន។ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណ និងមានបំណងបន្តទទួលបានមនោសញ្ចេតនដ៏ល្អប្រសើរ និងការគាំទ្រថ្លៃថ្លា សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល ប្រជាជននៃបណ្ដាប្រទេស អង្គការអន្តរជាតិ តំបន់ និងដៃគូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ